រថយន្តឡិចសុីសបុកទ្រូងផ្លូវមុខច្រកចូលផ្សារទួលគោកទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ ច្រកចូលផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX400 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2AV4729 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ក្នុងទិសដៅពីត្បូង ទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បាក់១កង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print