ឲ្យម៉ែស្លាប់ទៅចុះ បើស្តីប្រដៅកូនប្រុស-ស្រី មិនស្តាប់

ចែករំលែក៖

ខេត្តបាត់ដំបង:ស្ត្រីម្នាក់ពិតជាមានគំនិតខ្លី និងចិត្តខ្លាំងមែន ព្រោះតែរូបគាត់ស្តីប្រដៅ​កូនប្រុស​ស្រីមិនស្តាប់តាមបង្គាប់បានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនទាល់តែបាន។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃពុធ ១កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកសំឡូតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡេង ភាព ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ស្រ្តីរូបនេះបានលេប​ថ្នាំ​ពេទ្យអស់ ជាច្រើនគ្រាប់ដើម្បីបញ្ចប់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រាដែលកូន​ចៅមិននៅផ្ទះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យរូបគាត់សម្រេចចិត្តលេបថ្នាំធ្វើអត្តឃាតបែបនេះគឺមកពីរូបគាត់ ខឹងណែនាំ អប់រំប្រដៅកូនប្រុសស្រីមិនសា្ដប់បង្គាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះពិនិត្យសាកសពនិងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតលេបថ្នាំប្រាកដមែនទើប ប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print