ប្រជាពលរដ្ឋខ្មែរឥស្លាម១៦គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅកំពង់ចាមទទួលអំណោយ មនុស្សធម៏ពីអ្នកតំណាងរាស្រ្ដពោធិ៏សាត់ និងភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក​រ៉ូហ្វី​ អូស្មាន​ អ្នក​តំណាង​រារាស្រាស្ត្រមណ្ឌល ពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្ដ មណ្ឌលភ្នំពេញ បាន នាំយកអំណោយមនុស្សធម៏ ជាសម្ភារៈ និងថវិកា មានអង្ករ,មី,ត្រីខ,ទឹក​សាអ៊ីវ,ទឹកត្រីមកចែកជូនដល់បងប្អូនពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន១៦ គ្រួសារ នៅភូមិ ស្វាយតា​ណន់(ខ) ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៨ មីនា ឆ្នាំ២០១៩ ។

លោករ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ដ្រខេត្ដពោធិ៏សែនជ័យ បានរំលឹកថា៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាប្រមាណ ម៉ោង ៣រសៀល មានគ្រោះអគ្គិភ័យមួុយបានកើតឡើង នៅភូមិ ស្វាយតាណន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមអស់ចំនួុន ១៦ខ្នង ព្រមទាំងខាតបង់ទ្រព្យសម្បត្តិនិងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់។

អគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅរសៀលម៉ោងប្រមាណ៥,១៥នាទី ដោយមានការ ជួយ អន្តរាគមន៍ពីកងកម្លាំងជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ចាម១គ្រឿង នគរបាលស្រុកស្រីសន្ធរ២គ្រឿង ស្រុកកងមាស ១គ្រឿង និងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ១គ្រឿងផងដែរ ។ ដោយមើលឃើញ ពីការលំបាកបែបនេះហើយទើប ក្រុមការងារ និងថ្នាក់ដឹកនាំ នៃជួររដ្ឋាភិបាល ទាំងមូល បានខិតខំរកដំណោះស្រាយ ជាអំណោយ សង្គ្រោះបន្ទាន់យកមក ចែកជូន បងប្អូនដោយផ្ទាល់ដៃ ដើម្បីបងប្អូនយកទៅដោះស្រាយបានមួយគ្រា ។

ជាក់ស្ដែង មានសប្បុរសជនមួយចំនួនរួមមានអំណោយ1-មូលនិធិ​អភិវឌ្ឍន៍​មុស្លិម​កម្ពុជា​​CMDF បានចូលរួមចំណែកជាថវិកា​ចំនួន​ ៤លាន​៨០ម៉ឺន​រៀលនិងអង្ករ​ចំនួន​១៦បាវ ,មី​ចំនួន​ ១៦កេះ​,ទឹក​ត្ទឹកត្រីចំនួន១៦យួរ​-ទឹក​ស៊ីអ៊ីវ​ចំនួន​ ១៦យួរ​ ដោយ ឡែកក្រុមហ៊ុនNasa CosmeticCo. Ltd ចូលរួមជួយជាថវិកា​ចំនួន​ ៤លាន​រៀល-សប្បុរសជនស ស យ ក ថ្នាក់កណ្ដាលចំនួន៣លាន២០ម៉ឺន​រៀល​ ។

សប្បុរសជន​ពី​សហរដ្ឋ អាមេរិក​ចំនួន​ ៣លាន​២០ម៉ឺនរៀល​។ក្រុមហ៊ុនYou nes TourismCo., Ltd​ មមមម៉ាឡេស៊ីចំនួន១លាន៦០ម៉ឺនរៀលន។ សប្បុរសជនលោកម៉ាត់​ សារី​ និងភរិយា​ចំនួន​១ លានរៀលនិង​ ក្រុមសហភាពសហពន្ធ័យុវជនរតនៈគីរី​ ចំនួន​ ៤០ម៉ឺន​​រៀលផងដែរ ៕ ដោយ ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print