សម្តេច​តេជោ​ ពិចារណា​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ ឡេីង​វិញ​ បន្ទាប់​ពី​ស្តាប់​ការ​រៀបរាប់​របស់​កុមារី​ រង​ការ​រំលោភ​សេពសន្ថវៈ​​យ៉ាង​អសីលធម៌​ពី​ឪពុក​បង្កើត​

ចែករំលែក៖

ភ្នំពេញ៖សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បង្ហាញនូវគំនិតចង់​ឱ្យ​មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា​ឡេីង​វិញ​ ដោយ​ឱ្យ​មាន​ទោស​ប្រហារជីវិត​ សម្រាប់ជីតាបង្កើត និង ឪពុកបង្កើត ដែលរំលោភ​សេពសន្ថវៈ​ទៅលើចៅស្រី និង កូនស្រីបង្កើតរបស់ខ្លួន ។

ប្រសាសន៍​សម្ដេច​តេជោ​ ធ្វើ​ឡើង​នៅ​ថ្ងៃទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ក្នុងពិធីជួបសំណេះសំណាលជាមួយយុវនារី និង​ កុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។

យុវនារី និង កុមារី ជាជនរងគ្រោះដោយសារអំពើរំលោភ​ផ្លូវភេទ ពីសំណាក់ជីតា និង ឪពុកបង្កើត យ៉ាងអាណោចអាធ័មជាទីបំផុត ។

ជនរងគ្រោះជាកុមារី និង នារី ទាំងអស់បានស្នើឲ្យមានការដាក់ទោសទណ្ឌ ឲ្យបានធ្ងន់ធ្ងរចំពោះជនល្មើស ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា​ ការ រំលោភផ្លូវភេទគឺជាអំពើអកុសលបំផុត ។ សម្តេចបានគិតថាវាជាអំពើអសីលធម៌ដ៏ធ្ងន់ធ្ងរ ហើយគួរតែមានទោសប្រហារជីវិត សម្រាប់ជនណាដែល​ប្រព្រឹត្តនូវអំពើរំលោភបំពានទៅលើស្ត្រីនិងកុមារជាពិសេសគឺជីតាបង្កើតនិងឪពុកបង្កើត ឬ សាច់ញាតិបង្កើត តែម្ដង ។

ទោះបីនេះគ្រាន់តែជាកាតគិត ។ ប៉ុន្តែទោសប្រហារជីវិតវាត្រូវមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ ហើយសម្ដេចមិនស្នើសុំទៅរដ្ឋសភា ឬ ស្នើសុំទៅព្រះមហាក្សត្រដើម្បីសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទេ ។

ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិតឡើងវិញ គឺត្រូវផ្អែកទៅលើការធ្វើប្រជាមតិជាមួយនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសថាតើគួរសម្រេចឲ្យមានទោសប្រហាជីវិតឡើងវិញឬទេ ? ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print