អភិបាលស្រុករមាសហែក៖ បើក្រុមឈ្មួញនៅតែបន្តជួញដូរដើមត្នោតនិងមានវិធានការតាមផ្លួវច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ អភិបាលស្រុករមាសហែកលោក ពេញជា បានថ្លែងថា បើក្រុមឈ្មួញនៅតែបន្តជួញដូរដើមត្នោតត្រូវបញ្ឈប់ជាបន្ទាន់ បើមិនស្ដាប់និងមានវិធានការតាមផ្លួវច្បាប់ ។

?????????????

ការថ្លែងបែបនេះកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥បន្ទាប់ពីសារពត៏មានក្នុងស្រុកមួយចំនួនបានចុះផ្សាយជាហូហែរអំពីករណីឈ្មួញទិញដើមត្នោតរបស់ប្រជាពលរដ្ឋនៅស្រុករមាសហែក ហើយយកទៅលក់នៅប្រទេសជិតខាង ។

ប្រភពបន្តថាបន្ទាប់ពីទទួលព័ត៌មានថា មានប្រជាពលរដ្ឋលក់ដើមត្នោតទៅអោយក្រុមឈ្មួញរួចមករូបលោកក៏បានចុះទៅដល់កន្លែងដែលអ្នករត់ការទិញដើមត្នោតហើយក៏បានព្រមាន និងធ្វើការអប់រំដល់ប្រជាពលរដ្ឋអោយឈប់លក់ដើមត្នោតទៅឈ្មួញតទៅទៀតព្រោះដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរ ។

ចំពោះម្ចាស់ដើមត្នោតអ្នក ស្រីព្រីងកាន អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិបែកចាន ឃុំអង្គប្រស្រែ ស្រុករមាសហែកបានបំភ្លឺថាគាត់មានត្នោតច្រើនណាស់នៅលើដីភូមិកេរម្ដាយ ហើយរូបគាត់មានកូនក្នុងបន្ទុកចំនួន៨នាក់។ ដោយសព្វថ្ងៃគាត់ចង់បំបែកផ្ទះហើយចង់ទៅរស់នៅលើភូមិចាស់សំបូរដើមត្នោតនេះទើបសំរេចចិត្តកាប់ដើមត្នោតទាំងនោះចោលប៉ុន្តែក៏មានឈ្មួញដើររកទិញដើមត្នោតក៏ត្រូវគ្នាល្មមដោយអោយតំលៃ១ដើម៤ម៉ីនរៀល ។

ប្រភពបន្តថាដោយចង់លក់ដើមត្នោតនៅភូមិចាស់ប្រមាណ៦០ដើមដើម្បីបានលុយទុកសាងសង់ផ្ទះថ្មី ខណៈដែលក្រុមឈ្មួញបានព្រមព្រៀងទិញដើមត្នោតដោយផ្ដួលអស់ជាង២០ដើម ស្រាប់តែមានការផ្សព្វផ្សាយតាមបណ្ដាសារព័ត៌មាន និងអាជ្ញាធរចុះមកហាមឃាត់ទើបក្រុមឈ្មួញក៏ផ្អាកទិញបណ្ដាលអោយដើមត្នោតដែលគាស់រណូករណែលពេញភូមិ ។

អ្នកស្រីក៏បានត្អូញត្អែរថាចុះគេលក់ដើមត្នោតជិតកន្លះឆ្នាំដឹកឡើងរូងផ្លូវអស់ទៅហើយ ម៉េចមិនហាមឃាត់ផង ហេតុអ្វីហាមក្រុមគ្រួសារគាត់ ៕

?????????????

?????????????

?????????????

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print