ឆេះផ្ទះស្តុកសម្ភារអគ្គិសនីអស់មួយល្វែងទាំងយប់នៅខណ្ឌចំការមន

ចែករំលែក៖

 ភ្នំពេញ​៖​ ផ្ទះ​ជនជាតិចិនមួយកន្លែង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បន្ទាប់​ពីឆ្លង​ចរន្ត​អគ្គិសនី​នៅ​ជាន់ទី១ បានបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ មកអន្តរាគមន៍ កាលពីវេលា​ម៉ោង​ ៩​យប់​ ថ្ងៃច័ន្ទ ទី​១១ ខែមិនា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ផ្ទះ​លេខ​២៩BA ផ្លូវ​លេខ៣៤៨ សង្កាត់​បឹងកេងកងទី​៣​ ខណ្ឌ​ចំការមន  រាជធានីភ្នំពេញ​
ឆេះផ្ទះជនជាតិចិន ២នាក់ប្តីប្រពន្ធស្តុបអីវ៉ាន់គ្រឿងអគ្គីសនី ពេញផ្ទះទាំងលើទាំងក្រោមហើយចាក់សោចោលមិននៅផ្ទះ។
តាមប្រពភពីប្រជាពលរដ្ឋដែលរស់នៅជាប់ផ្ទះកេីតហេតុ​ខាង​លើ​បាន​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើត​ ហេតុ ពួកគាត់៥ទៅ៦នាក់បានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុខាងលើ ជាន់ទី១ ​ខណៈ​ពេល​នោះក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅលេីជាន់ទី១​ ក៏ស្រាប់តែ​មាន​ឮសំលេង​ផ្ទុះ​ចេញ​ពីជាន់ទី១ដែលជា កន្លែងស្តុប​អីវ៉ាន់សម្រាប់លក់​។ បន្ទាប់​មកពួកគាត់ក៏​បានស្រែកឆោឡោឡេីង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក៏ឃេីញមាន​ផ្សែង​ហុយ​ខ្មួលខ្មាញ់​លាយឡំ​និងអណ្តាតភ្លេីង​កំពុង​តែ​ឆាប​ឆេះ​ក្រដាស់​ឡាំ​ដាក់​អីវ៉ាន់​យ៉ាង​សន្ធោសន្ធៅ​។
ភ្លាមៗ​នោះ​ពួក​គាត់​ក៏ប្រញាប់​ប្រញាល់​នាំគ្នា​ដួសទឹក​ជះ​ពន្លត់​ តែ​ដោយមិន​រលត់​ក៏ប្រញាប់​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​អោយចុះ​មក​អន្តរាគមន៍​។
ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​មកក៏​មាន​សមត្ថកិច្ច​មូល​ដ្ឋាន​ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ចុះ​មក​ជួយ​ធ្វេីការ​អន្តរាគមន៍​បាញ់​ពន្លត់​។ ប៉ុន្តែ​ដោយ​ជាន់ទី១កេីតហេតុ​ខាងលេី ជាជាន់ដែល​ស្តុប​​អីវ៉ាន់សម្រាប់លក់​ពេញ​ណែន​ មានទាំង​ជ័រ​ ក្រដាស់​ឡាំ​ និង​សម្ភារៈ អគ្គីសនី​ផ្សេង​ៗទៀត​ ទេីបធ្វេីឲ្យ​ពិបាក​ដល់ការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បានភ្លាមៗនោះទេ។ហេីយបន្ទាប់ពី​ធ្វេីការ​បាញ់ទឹកពន្លត់​​អស់រយៈ​ពេល​ប្រមាណជាង២ម៉ោងក្រោយមក​ ទេីបភ្លេីង​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅម៉ោង១១និង៣០​ នាទីយប់​ថ្ងៃខែ​ ឆ្នាំ​ដដែល។ដោយ​ប្រេីប្រាស់​រថយន្តពន្លត់​អគ្គីភ័យ​អស់ចំនួន​២៤គ្រឿង​។
បេីតាមប្រភព​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​បានប្រាប់ឲ្យថា ភ្លើងកំពង់តែឆាបឆេះក៏ស្រាប់តែឃើញពីនាក់ប្តីប្រពន្ធ ជាជនជាតិចិនមកដល់កន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយក ទៅប៉ុស្តិ៏នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដើម្បីសួរនាំ ។
សមត្ថកិច្ចបន្ថែមទៀតថា ករណី​អគ្គីភ័យ​ខាងលេី​នេះមិនបាន​បង្ក​អោយ​ឆេះរាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​នោះ​ទេ​ គ្រាន់តែរោលផ្សែងខ្មៅតែប៉ុណ្ណោះគឺខូតខាតតែ​សម្ភារៈ​ គ្រឿងអគ្គីសនីសម្រាប់លក់​មួយ​ចំនួន​ធំ​ ដែល​នៅ​ក្នុង​ផ្ទះ​ជាន់​ទី១ ដែលមានទំហំ​៤ម៉ែត្រ​គុណ​១៦ម៉ែត្រ ជាប្រភេទផ្ទះថ្មល្វែង ។ ត្រូវឆេះ​ខូចខាត​អស់​ទាំង​ស្រុង​ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​(ផ្ទុះ​ស៊េ​ខ្សែ​ភ្លើង​)៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print