ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់មិត្ដហ្វូនខេមបូឌាន លីកឆ្នាំ២០១៥ នឹងបញ្ចប់រដូវកាល របស់ខ្លួននាចុងសបា្ដហ៍នេះក្នុងនោះក្រុមភ្នំពេញក្រោនប៉ះជាមួយក្រុមណាហ្គា វើលដណ្ដើមយកចំណាត់ថ្នាក់លេខ១ និងលេខ២ ខណៈដែលក្រុមបឹងកេតអង្គរ ប្រជែងជាមួយក្រុមខេមបូឌានថៃហ្គឺរ យកចំណាតថ្នាក់លេខ៣ប្រចាំរដូវកាលឆ្នាំ២០១៥ ។
សម្រាប់ក្រុមបឹងកេតអង្គរ និងក្រុម ខេមបូឌានថៃហ្គឺរពួកគេត្រូវប្រកួតដណ្ដើម យកចំណាត់ថ្នាក់លេខ៣នាល្ងាចថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៥ នៅលើទីលានពហុ កីឡដ្ឋានជាតិដែលជំនួបប្រកួតនេះធ្វើ ឡើងបន្ទាប់ពីបានឆ្លងកាត់វគ្គប្រកួត សន្សំពិន្ទុនិងឈានដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដោយលេងក្នុងជើងទី១ក្រុម បឹងកេតអង្គរយកឈ្នះក្រុមខេមបូឌានថៃហ្គឺរក្នុងលទ្ធផល ៤-៣ ។
ក្រុមបឹងកេតអង្គរកំពុងទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំងក្រោយពេល កីឡាកររបស់ក្លិបល្បីមួយនេះទទួលបានសិទ្ធិតំណាងឱ្យប្រទេសកម្ពុជាទៅចូល រួមប្រកួតដណ្ដើមពានរង្វាន់ Toyota Mekong Club 2015 ហើយក្រុមនេះ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដោយត្រូវ ប៉ះជាមួយក្រុមខ្លាំងរបស់ប្រទេសថៃបូរីរាំ នាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៥ បន្ទាប់ពី បឹងកេតអង្គរយកឈ្នះក្រុមជើងឯកឆ្នាំ ២០១៤ របស់វៀតណាមក្នុងលទ្ធផល ៣-២ ។
គ្រូបង្វឹកក្រុមបឹងកេតអង្គរលោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មានកាលពីកន្លង ទៅនៅឯសណ្ឋាគារភ្នំពេញយ៉ាងដូច្នេះ ថា សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់រួម ដើម្បីត្រៀមប្រកួតយ៉ាងតិច១សបា្ដហ៍ ដែរទើបគ្រប់គ្រាន់ទាំងនេះមិនថាតែ ក្រុមបឹងកេតអង្គរនោះទេ សូម្បីតែក្រុម ផ្សេងៗក៏គេត្រូវពេលវេលាដូចគ្នាដែរ។
ដោយឡែកជំនួបរវាងក្រុមជើងខ្លាំងភ្នំពេញក្រោន និងក្រុមណាហ្គាវើល កាន់តែឡើងកម្ដៅទ្វេដង ពីព្រោះភ្នំពេញ ក្រោនធ្លាប់ឈ្នះក្រុមណាហ្គាវើលវគ្គ ផ្ដាច់ព្រ័ត្រជើងទី១ក្នុងលទ្ធផល ២-០ ហើយនៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខពួកគេត្រូវប្រកួតកាត់សេចក្ដី សម្រេចដើម្បីគ្រងតំណែងម្ចាស់ពាន រង្វាន់មិត្ដហ្វូនខេមបូឌានលីករដូវកាលឆ្នាំ២០១៥ ។
គួររំលឹកថា យុទ្ធនាការប្រកួតបាល់ ទាត់ដណ្ដើមពានរង្វាន់ MCL 2015 ចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៥ មានសមាស ភាពកីឡាករមកពី១២ក្រុម ដូចជាក្រុម បឹងកេតអង្គរ ភ្នំពេញក្រោន ខេមបូឌាន ថៃហ្គឺរ ណាហ្គាវើល ស្វាយរៀង អគ្គស្នង ការដ្ឋាននគរបាលជាតិក្រសួងការពារ ជាតិបៀលប្រាយយូណាយធីត អាស៊ីអឺរ៉ុប ស៊ីម៉ាក់ វេស្ទើនភ្នំពេញ និងគិរីវង់សុខ សែនជ័យប្រកួតគ្នាចំនួន២លើកក្នុង វគ្គសន្សំពិន្ទុ (Home Away) ការប្រកួត នេះតម្រូវយកតែ៤ក្រុមដែលមានពិន្ទុ ច្រើនជាងគេឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។
ថ្មីៗកន្លងទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជូនដំណឹងដល់ក្រុមពាក់ព័ន្ធឱ្យត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតរដូវកាលឆ្នាំ២០១៦ ដោយចាប់ផ្ដើមពីខែ កុម្ភៈ តទៅទោះបីរដូវកាលឆ្នាំ២០១៥ មិនទាន់បញ្ចប់ក៏ដោយ ៕
ដោយ៖ សារីម