ប៉ាគីស្ថាន​បានបញ្ជូនកងពលយន្តហោះចម្បាំង​ F-16 ទាំងអស់ទៅកាន់ព្រំដែនឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន​ Hindustan Times ​បានដកស្រង់ប្រភពព័ត៌មានចារកិច្ចឥណ្ឌា​បានឲ្យដឹងថា ប៉ាគីស្ថានបាន​បញ្ជូនកងពលយន្តហោះចម្បាំង​ F-16 ​ទៅកាន់​ព្រំដែនឥណ្ឌា​។

ការដែលរដ្ឋាភិបាលប៉ាគីស្ថាន​ បានសម្រេចបើកទ្វា​ដែនអាកាស​នៅតំបន់ព្រំដែន​ ក្រោយពេល បិទតាំងពីចុងខែកុម្ភៈ មកទលពេលនេះ​ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ទាហានអាកាសប៉ាគីស្ថាន​ស្ថិតនៅក្នុងការត្រៀមលក្ខណ​ធ្វើសង្គ្រាម​។​ជាមួយគ្នា​នេះ​កងពល ពិសេស មកពី​តំបន់​ Sialkot ​របស់ទាហានប៉ាគីស្ថាន​បានបញ្ជូនទៅកាន់ព្រំដែន​ឥណ្ឌានៅតំបន់​ Jammu ​និងកាស្មៀ។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា​ កម្លាំងទាហានប៉ាគីស្ថានចាប់ផ្តើម​ធ្វើសកម្មភាព ផ្លាសប្តូរទីតាំង​ទៅឈរជើងនៅតំបន់​ Balochistan ​នៅព្រំដែន។ សកម្មភាពខាងលើ គឺជាការប្រកាសអាសន្ន​ អាចជម្រុញឲ្យមានសង្គ្រាមជាទ្រងទ្រាយធំ ។ ក្រៅពីយន្តហោះចម្បាំងប៉ាគីស្ថានក៏បាន បញ្ជូនមីស៊ីលការពារ​ដែនអាកាសនិងប្រព័ន្ធរ៉ាដា តាមដានទៀតផង។

ក្នុងរយៈពេល​១៥ថ្ងៃកន្លងមក​ ប៉ាគីស្ថាននិងឥណ្ឌា នៅតែបន្តប្រឈមមុខតានតឹងដាក់គ្នា ដោយវាយប្រហារ​ គ្នាជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី​១១ខែមីនា​​ប៉ាគីស្ថាន បានប្រមានឥណ្ឌា​ ត្រូវតែបញ្ជប់សកម្មភាព​បង្កហេតុនៅតាមបណ្តោយព្រំដែន ពិសេសគឺក្នុងពេលដែលឥណ្ឌាត្រៀមបោះឆ្នោត​ មិនត្រូវបញ្ហាប្រឈមមុខដាក់គ្នាជានយោបាយស្វែងរកការគាំទ្រ​។

សកម្មភាពខាងលើ របស់ប៉ាគីស្ថាន កើតឡើងក្រោយពេល ឥណ្ឌាបានធ្វើឲ្យស្ថានភាពនៅតាមព្រំដែន ជាប់ប៉ាគីស្ថាន ដែលកំពុងតែតានតឹង កាន់តែប្រឈមមុខតានតឹងខ្លាំងជាងមុនទ្វេដង ក្រោយពេលឥណ្ឌាបានបញ្ជូនអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ហើយធ្វើការសាកល្បងនៅទីនោះ។

សារព័ត៌មាន Sputnik បានដកស្រងសម្តីរដ្ឋមន្ត្រី ការពារជាតិ ឥណ្ឌា បានប្រកាសថា កាលពីថ្ងៃទី១១ខែមីនា កម្លាំងទាហានកាំភ្លើងធំឥណ្ឌា បានបញ្ជូនអាវុធធុនធ្ងន់ប្រភេទ Pinaka ទៅកាន់ព្រំដែន Pokharan ជាប់ប៉ាគីស្ថានដើម្បីសាកល្បង ។

នៅក្នុងការសាកល្បងនោះ ប្រព័ន្ធ អាវុធ Pinaka បានបាញ់ជិត២០គ្រាប់ ទៅលើគោលដៅមានចម្ងាយចាប់ពី២០ដល់ ៩០គីឡូម៉ែត្រ ដោយបំផ្លាញគោលដៅទាំងស្រុង ក្នុងបរិវេណ ៩០០គីឡូម៉ែត្រក្រឡា។ការសាកល្បងនាំមកនៅលទ្ធផលដូចការចង់បានរបស់កម្លាំងទាហានឥណ្ឌា។

ភាពតានតឹងនៅតំបន់ព្រំដែន រវាងឥណ្ឌានឹងប៉ាគីស្ថាន​​ កាន់តែខ្លាំងឡើង ក្រោយពេលដែនប៉ាគីស្ថាន ព្រមានប្តឹងឥណ្ឌាឡើងទៅកាន់តុលាការអន្តរជាតិ រឿងបិទ មិនឲ្យទឹកហូរចូលក្នុងប្រទេសប៉ាគីស្ថាន ជាការបំពាន់លើកិច្ចព្រមព្រៀងចែករំលែកទឹក សាបប្រើប្រាស់ តាមសន្ធីសញ្ញាទឹក Indus ។

ជាមួយគ្នានោះដែរ ប្រទេសឥណ្ឌាបានសម្រេចចិត្តផ្លាស់ប្តូរ សាច់ដុំរបស់ខ្លួន ហើយរាំងខ្ទប់រាល់ការចែកចាយ ទឹករបស់ខ្លួនពីការហូរចូលទៅក្នុង ប្រទេសប៉ាគីស្ថាន។ ក្រោយការរាំងខ្ទប់ទឹកនេះដែរ ប៉ាគីស្ថាន ក៏បានព្រមាន ប្តឹងឥណ្ឌាទៅតុលាការអន្តរជាតិ ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីប៉ាគីស្ថានរបស់ គណៈកម្មការអចិន្រ្តៃយ៍ សម្រាប់សន្ធិសញ្ញាទឹក Indus កាលពីថ្ងៃចន្ទបានព្រមាន ក្រុងញូវដែលីអំពីផលវិបាក នៃការឈ្លានពានទឹក ហើយបាននិយាយថា ប្រសិនបើឥណ្ឌាបញ្ឈប់លំហូរទឹក ដូចដែលបានព្រមព្រៀង គ្នាក្រោមសន្ធិសញ្ញានោះ ប៉ាគីស្ថាននឹង ទៅរកតុលាការអន្តរជាតិភ្លាម។

ក្រសួងថាមពល និងទឹក របស់ប៉ាគីស្ថាន កំពុងពិនិត្យមើលវិធានការរបស់ប្រទេសឥណ្ឌា ដើម្បីបញ្ឈប់ទឹកមិនឱ្យហូរចូល ទៅក្នុងប្រទេសប៉ាគីស្ថាន។ តាមសន្ធិសញ្ញាទឹក Indus ប្រទេសឥណ្ឌាមិនអាចបញ្ឈប់ ទឹកមិនឱ្យហូរចូលទៅក្នុង ប្រទេសប៉ាគីស្ថានបានឡើយ ហើយប្រសិនបើពួកគេធ្វើដូច្នេះយើងនឹងប្តឹងទៅតុលាការអន្តរជាតិ សម្រាប់មជ្ឈត្តកម្ម “។ នេះបើតាមការលើកឡើងរបស់ មន្រ្តីប៉ាគីស្ថាន ដែលសុំមិនបញ្ចេញឈ្មោះ ដែលត្រូវបានដកស្រង់ដោយប៉ុស្តិ៍ទូរទស្សន៍ ប៉ាគីស្ថាន GeoTV ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីធនធាន រ៉ែឥណ្ឌាលោក Arjun Mehghwal បានអះអាងថា ទឹកដែលមានកម្ពស់ប្រហែល 0,53 លាន ហិកតាហ្វីត ពីទន្លេភាគខាងកើតដែលហូរចូលទៅក្នុង ប្រទេសប៉ាគីស្ថានត្រូវបាន បញ្ឈប់មិនឲ្យហូរ ដើម្បីបង្វែរសម្រាប់ការទទួល ទាននិងការស្រោចស្រពដំណាំ នៅក្នុងប្រទេសឥណ្ឌា។

ពាក់ព័ន្ធនឹងជម្លោះរវាង ប៉ាគីស្ថាន និងឥណ្ឌានេះដែរ រដ្ឋាភិបាលឥណ្ឌាធ្លាប់បានគំរាមថា នឹងចាប់ផ្ដើមធ្វើសង្គ្រាម ទឹកប្រឆាំងនឹងប៉ាគីស្ថាន ចាប់តាំងពីការវាយប្រហារភេរវកម្មឆ្នាំ ២០១៦ ។ ខណៈដែលភាពតានតឹងបានកើន ឡើងជាថ្មីម្តងទៀតបន្ទាប់ពីការវាយប្រហារភេរវករ ដែលបានសម្លាប់ទាហាន ឥណ្ឌាចំនួន ៤០នាក់នៅក្នុងស្រុក Pulwama នៃរដ្ឋកាស្មៀរនោះ គឺរដ្ឋាភិបាលឥណ្ឌាបានរំលឹកឡើង វិញថា ខ្លួននឹងបញ្ឈប់លំហូរទឹកចេញពីទន្លេ ចំនួនបីដែលជាផ្នែកមួយនៃ សន្ធិសញ្ញាទឹក ឥណ្ឌូស។ ប្រទេសឥណ្ឌា មានទីតាំងក្នុងការត្រួតត្រា លំហូរនៃទន្លេអាង Indus ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print