អាជីវករផ្សារឈូកមាសប្រមាណជាង២០០នាក់ ផ្ទុះការតវ៉ា រឿងដំឡើងថ្លៃតូប

ចែករំលែក៖

ភ្នំពេញ ៖  អាជីវករលក់ដូរផ្សារឈូកមាស ដែលទីតាំងស្ថិតនៅក្នុងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខប្រមាណជា ២០០នាក់ បានផ្ទុះការតវ៉ាទៅលើម្ចាស់ផ្សារដែលមានការដាក់ដំឡើងថ្លៃតូបនិងទាមទារឲ្យធ្វើកុងត្រាថ្មីតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរផ្សារ ។
ការតវ៉ាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ ២០១៩នេះថា គឺខាងម្ចាស់ផ្សារបានធ្វើការដំឡើងថ្លៃតូបហើយក៏ដូចជាមានការទាមទារឲ្យទៅធ្វើកុងត្រា២ ឆ្នាំម្ដងប៉ុន្ដែអាជីវករមិនមានលទ្ធភាពទេហើយក៍បានធ្វើការតវ៉ាអ្វីសំណូមពរឲ្យខាងម្ចាស់ផ្សារក៍ដូចជាអំពាវនាវទៅដល់លោកឧកញ៉ា​ហុងពាវដែលជាឧកញ៉ាចិត្តធម៌មួយរូបដើម្បីឲ្យជួយរកដំណោះស្រាយ៤ចំណុច ៖
-ទី១សុំអោយតំលៃជួលតូបនៅដដែល
-ទី២,ទី៣សុំអោយដំឡើងតែ៥ភាគរយបានហើយជារាងរាល់ឆ្នាំផងដែរ
-ទី៤សុំការកុងត្រា៤ឆ្នាំម្តង ។
បន្ទាប់ពីបងប្អូនប្រជាពរដ្ឋមានការតវ៉ានៅខាងមុខផ្សារឈូកមាស ក៏មានការដាក់ញត្តិចេញដំណើរទៅមុខក្រុមហ៊ុនបុរីពិភពថ្មី AEON2 ក៏ដូចជាលើករូបថតរបស់សម្ដេចតេជោ និងលោកស្រីទាំងលោកឧកញ៉ាហុងពីវ ដើម្បី​សុំទាមទារ និងសុំអន្តរាគមន៍ជួយរកដំណោះស្រាយជូនអាជីវកអ្វីដែលអាជីវកសំនូមពរផងដែរ ៕ តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print