ភ្នំពេញៈ កម្មករសំណង់ម្នាក់ខណៈកំពុងវាយជញ្ជាំងថ្មបង្គន់បានបាក់សង្កត់ផ្ទប់ជញ្ជាំងម្ខាងទៀតបែកក្បាលស្លាប់ភ្លាម់ៗ កាលលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ចំណុចការដ្ឋានមួយកន្លែងភូមិ ខ១ សង្កាត់ច្រាំងទី២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះធឿន ថុនភេទប្រុសអាយុ៤៤ឆ្នាំស្នាក់នៅភូមិខ១សង្កាត់ច្រាំចំរេះទី២ខណ្ឌឬស្សីកែវ មុខរបរកម្មករសំណង់មានកូនស្រីក្នុងបន្ទុកគ្រួសារ២នាក់។
ប្រពព័ត៌បានឲ្យដឹងថានៅមុនពេលកេីតមានកម្មករសណង់២នាក់បានវាយផ្ទះចាស់ដោយវាយជិតរួចអស់ហេីយនៅតែជញ្ជាំងបង្គន់ប៉ុណ្ណោះដោយពួកគាត់បានវាយម្តងម្នាក់ស្រាប់តែពេលជនរងគ្រោះវាយក៏ជញ្ជាំងបង្គន់នោះក៏បាក់មួយផ្ទាំងធំរលំសង្កត់លេីខ្លួនផ្ទប់ជញ្ជាំងម្ខាងទៀតគេចមិនរួចស្លាប់ភ្លាមៗនៅកន្លែងកេីត។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជាច្រេីននាក់ជួយគាស់ចេញតែជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
ក្រោយពេលកេីតហេតុសពត្រូវបានយកមកផ្ទះជនរងគ្រោះនិងប្រាប់សមត្ថកិច្ចឲ្យចុះពិនិ្យបន្ទប់ពីពិនិត្យរួចសមត្ថកិច្ចប្រគល់សព្វឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ អារុណរះ