ស្ត្រីមេម៉ាយកូន៣ទីទ័លក្រ ដង្ហោយរកសប្បុរសជនជួយខណះ កូនត្រូវសត្វកណ្តុរខាំរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីមេម៉ាយកូន៣នាក់ទីទាល់ក្រម្នាក់ បានដង្ហោយរកសប្បុរសជនឱ្យជួយ ខណៈដែលកូនស្រីពៅរបស់គាត់ បានរងរបួសមេដៃឆ្វេងដោយសារតែសត្វកណ្តុរខាំហើយកំពុងមានជម្ងឺក្តៅខ្លួន មិនបានទៅរៀនអស់រយៈពេលមួយសប្តាហ៍មកហើយ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ មាស ផល្លា អាយុ ៤២ឆ្នាំ មុខរបរដើរឈ្នួលលាងចាន

សព្វថ្ងៃមានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឱ្យដឹងថា កូនស្រីរបស់គាត់ដែលត្រូវសត្វកណ្តុរខាំ ហើយរងរបួសគ្មានថ្នាំព្យាបាលនោះជាកូនពៅឈ្មោះ សៅ ស៊ីណាត មានអាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី១នៃសាលាបឋមសិក្សា២ធ្នូ។

ប្រភពខាងលើបានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ រូបគាត់ទាំង៤នាក់ម្តាយនឹងកូន បានគេងក្នុងមុងជាមួយគ្នាតែចៃដន្យកូនស្រីរងគ្រោះ បានដាក់ដៃចេញក្រៅមុងហើយក៏ត្រូវសត្វកណ្តុរខាំចំមេដៃខាងឆ្វេងតែម្តងបណ្តាលឱ្យរងរបួស ហើយក្រោយពីត្រូវសត្វកណ្តុរខាំបានមួយយប់កូនរបស់គាត់ក៏កើតមានអាការៈក្តៅខ្លួន រួចរូបគាត់ក៏បាននាំកូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្តបានរយៈពេល៣ថ្ងៃក៏សុំគ្រូពេទ្យត្រឡប់មកផ្ទះវិញ ដោយសារពេទ្យមិនមានថ្នាំសំរាប់ព្យាបាលប្រភេទមុខរបួសខាងលើនោះទេ។

ស្ត្រីដដែលបានបន្តថា នៅពេលដែលកូនគាត់សំរាកនៅមន្ទីរពេទ្យខេត្តស្វាយរៀងនោះ គ្រូពេទ្យបានឱ្យរូបគាត់នាំកូនទៅភ្នំពេញដើម្បីព្យាលបាលទៅ ពីព្រោះនៅមន្ទីរពេទ្យខេត្តគ្មានថ្នាំវ៉ាក់សាំងសំរាប់ចាក់ឱ្យទេ។ ដោយសាររូបគាត់គ្មានមុខរបរអ្វីក្រៅពីដើរស៊ីឈ្នួលលាងចានឆ្នាំងឱ្យគេហើយកូនតូចៗនៅក្នុងបន្ទុករហូតដល់ទៅ៣នាក់ផង ទីទាល់ក្ររកតែអង្ករច្រកឆ្នាំងស្ទើរមិនបានផង គាត់ក៏សំរេចចិត្តយកកូនមកផ្ទះដេកមើលតាមយថាកម្មតែម្តងទៅ។ ឥលូវរូបគាត់មានតែលើកម្រាមដៃ១០ប្រណមសុំដល់សប្បុរសជនទាំងទីជិតឆ្ងាយជួយគ្រួសារគាត់យកតែបុណ្យទៅចុះ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀងបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើពិតជាបានចូលមកសំរាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ប្រាកដមែន ហើយក៏បានសុំចេញទៅវិញផងដែរក្រោយពេលដែលគ្រូពេទ្យបានលាងមុខរបួសនិងចាក់ថ្នាំផ្សះរួមនិងថ្នាំបញ្ចុះកំដៅខណះនៅមន្ទីរពេទ្យខេត្តមិនមានវ៉ាក់សាំងសំរាប់ចាក់ការពារសត្វខាំនោះទេមានតែនៅភ្នំពេញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print