មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបឈើប្រណិតដែលលាក់ទុកជាង១០០ដុំ នៅចំការស្វាយចន្ទី ស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាប់ឈើប្រណិតលាក់ទុកបានជាង១០០ដុំ ហេតុការបង្ក្រាបនេះបានកើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៨ និង៤០នាទីយប់នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ទាក់ទិននឹងករណីខាងលើនេះត្រូវបានលោកឡេង យុគ​ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវបានឲ្យដឹងថា ដោយមានការចូលរួមពីនគរបាលសេដ្ឋកិច្ចខេត្ត ​និងនគរបាលស្រុកអូរយ៉ាដាវ ដែលឈើក្រុមឈ្មួញលាក់ទុកនោះមានចំនួន១១៩ដុំ ប្រភេទឈើធ្នង់ប្រវែង១,២តឹក ​ឈើប្រណិតទាំងអស់នេះក្រុមឈ្មួញបំរុងដឹកទៅច្រករបៀងផ្សេងៗដែលលក់នៅប្រទេសវៀតណាម ដែលត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបទាន់ ។

បច្ចុប្បន្ននេះវត្ថុតាងឈើប្រណិតចំនួន១១៩ដុំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ ដោយឡែកម្ចាស់ឈើរត់គេចខ្លួនបាត់ស្រមោល ៕

12363939_1688387991373456_625933473_o

12375425_1688387998040122_262417441_o

IMG-20151211-WA0028

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print