បុរសជនជាតិខ្មែរឥស្លាមជម្ងឺសរសៃប្រសាទ យកខ្សែចងប៊ីងដុងដាក់ខ្សាច់ចងជើងលោតទឹកស្លាប់ខ្លួន២ថ្ងៃក្រោយទើបឃើញសព

ចែករំលែក៖

ភ្នំពេញ៖បុរសជនជាតិខ្មែរឥស្លាមម្នាក់ដោយក្រុមគ្រួសារអះអាងថាមានជំងឺសសៃប្រសាទខណៈពេលបើកទូក
ចេញទៅនេសាទត្រីនៅក្នុងទន្លេមេគង្គនៅពេលយប់បានយកខ្សែរជ័រខ្មៅចងកជើងទាំង២និងចងភ្ជាប់ទៅប៊ីដុងជ័រដាក់ខ្សាច់៣០គីឡូលោតទឹកសម្លាប់ខ្លួនរយះពេល២ថ្ងៃក្រោយទើបប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅ ក្នុងទន្លេរមេគង្គភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

សពមានឈ្មោះ ស្លេះ កវី អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារមានប្រពន្ធនិងកូន២នាក់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើបានបើកចេញទូកនៅម៉ោង១២យរំលងអាធ្រាត​ឈានចូលថ្ងៃទី១៥ខែមិនាឆ្នាំ២០១៩ បានប្រាប់ប្រពន្ធថាចេញទៅនេសាទត្រីតែម្នាក់ឯងហើយបាត់ខ្លួនតាំងពីពេលនឹងមកមិនឃើញត្រឡប់មកផ្ទះវិញទហើយខាងក្រុមគ្រួសារ និងអ្នកជិតខាងបានចេញទូកទៅរកដែរ តែរកមិនឃើញ ។

ប្រភពបានបន្តថារហូតដល់ថ្ងៃកើតហេតុទើបត្រូវបានគេប្រទះឃើញ សពអណ្តែតទឹកទន្លេដោយមានខ្សែជ័រពណ៌ខ្មៅជាប់កជើងទាំង២និងដោយមានបីដុងជ័រចំណុះ៣០លីត្រដែលក្នុងបីដុងនោះច្រកខ្សាច់ពេញ។ ភ្លាមៗនោះប្រជាពលរដ្ឋបានប្រាប់ទៅអ្នកនេសាទដែលស្វែងរកសពបុរសខាងលើហេីយក្រុមអ្នកស្វែងរកបាននាំគ្នាស្រងសាកសពមកលើទូក យកមកដាក់លើគោក។

តាមប្រភពបានបន្តទៀតថា កន្លងមកបុរសរងគ្រោះខាងលេីធ្លាប់បានធ្វេីអត្តឃាត់ម្តងរួចមកហេីយតែមិនបានសម្រេចនោះទេព្រោះមានអ្នកនៅលើទូកនេសាទជាមួយជួយសង្គ្រោះទាន់។
លុះរហូតដល់យប់កេីតហេតុជនរងគ្រោះចេញទៅនេសាទតែម្នាក់ឯងដោយប្រពន្ធហាមឃាត់មិនស្តាប់ឡេីយគឺទៅបាត់រហូតតែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងសមត្ថកិច្ច
ផ្នែកជំនាញកោសលវិច្ច័យរាជធានីចុះត្រួតពិនិត្យរួចហើយបានបញ្ជក់ថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយយកខ្សែរជ័រចងកជើងទាំង២និងចងភ្ជាប់ទៅប៊ីងដុងដាក់ខ្សាច់៣០គីឡូសម្លាប់ខ្លួនឯងពិត​ប្រាដក​មែនរួចហើយធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print