ស្នងការប៉ូលិសទីក្រុងប៉ារីសត្រូវដកតំណែង ដោយមិនអាចរារាំងបាតុករហិង្សា

ចែករំលែក៖

នៅពេលនេះរដ្ឋាភិបាលបារាំងនឹងចាត់វិធានការតឹងតែងទៅលើក្រុមបាតុករអាវលឿង ដែលបានបង្ករអសន្តិសុខនៅក្នុងសង្គមមិនចេញចប់ជាច្រើនខែកន្លងមក ។ នៅពេលនេះ  រដ្ឋាភិបាលបារាំង បានសម្រេចដកតំណែង ស្នងការប៉ូលិស ទីក្រុងប៉ារីស ហើយប្រកាសថានឹងបញ្ជប់ការធ្វើបាតុកម្មអាវកាក់លឿងនៅទីក្រុងប៉ារីស Bordeaux និង​ Toulouse ​ ប្រសិនបើបង្កឲ្យមានអំពើហិង្សានោះ។

នាយករដ្ឋមន្ត្រីបារាំង លោក​ Edourarad Philippe ​បានប្រកាសពីវិធានការតឹងតែងបំផុតកាលពីថ្ងៃទី​១៨ខែកុម្ភៈ​ក្រោយរដ្ឋាភិបាលបរាជ័យនៅក្នុងសកម្មភាពទប់ស្កាត់ អំពើហិង្សា​ចលាចល នៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍កន្លងមក ។

លោក Edourarad Philippe បានប្រកាសតាមបណ្តាញទូរទស្សន៍ ថា​« ចាប់តាំងពីសប្តាហ៍ក្រោយ ប្រសិនបើមានក្រុមបង្កចលាចល អំពើហិង្សា​កើតឡើងនោះ យើងនឹងហាមប្រាមក្រុមបាតុករអាវលឿងបន្តធ្វើបាតុកម្ម នៅតាមផ្លូវថ្នល់ទៀតដែលធ្វើឲ្យខាតបង់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។

នាយករដ្ឋមន្ត្រីបារាំង​បានសម្រេចផ្លាស់ប្តូរ តំណែងលោក​​ Michel Delpuech ​ស្នងការប៉ូលិស ទីក្រុងប៉ារីស ជំនួសវិញដោយលោក​ Didier Lallement ​ដែលជាមន្ត្រីប៉ូលិសមកពី​តំបន់ភាគខាងលិចប្រទេសបារាំង។

ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលដែលកម្លាំងសន្តិសុខមិនអាច រារាំង អំពើហឹង្សា បង្ករឡើងដោយក្រុមបាតុកម្ម ក្នុងនោះមានការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណ ឆក់ប្លន់ នៅតាមដងវិថី​ Champs Elysees កាលពីចុងសប្តាហ៍កន្លងមក​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print