អាជ្ញាធរចុះបិទ​អាជីវកម្មក្លឹប​កំសាន្ត​ យីហោ​ ម៉ៃ​អាមី​ ក្នុងខណ្ឌ​ចំការមន​ ទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌ​ចំការមន​ ដឹកនាំ​ដោយ​ លោក​ ព្រុំ​ សំខាន់​ អភិ​បាល​ នៃ​គណះ​អភិបាល​ខណ្ឌ​ចំការមន​ បាន​ចាត់​វិធាន​ការ​​ក្តៅ​ ចុះ​បិទ​ អាជីវក​ម្ម​ ជាលើក​ទី​៣​ចំពោះ​ក្លឹប​កំសាន្ត​ យីហោ​ ម៉ៃ​អាមី​ ដែល​ផ្គើន​និង​ការ​ណែនាំ​ របស់​អាជ្ញាធរ​ ព្រមទាំង​ បង្ករ​សំលេង​រំខាន​ ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ រក​ដេក​ពូន​មិន​បាន​  ។

ការ​ចុះ​ផ្អាក​អាជីវក​ម្ម​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង​ ៨យប់​ ថ្ងៃទី​១៩​ ខែ​មិនា​ ឆ្នាំ​២០១៩​ នៅក្នុង​ក្លឹប​កំសាន្ត​ យីហោ​ ម៉ៃ​អាមី​ (MIAMI)ដែល​ស្ថិតនៅផ្ទះ​លេខ១៥៩​  ​ផ្លូវ​៣៦០​ ភូមិ៨​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​  ។ ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ បានការ​ចូលរួម​ ពី​លោក​ ព្រុំ​ សំខាន់​ អភិ​បាល​ នៃ​គណះ​អភិបាល​ខណ្ឌ​ចំការមន​ ព្រមទាំង​ អភិបាល​រង​ខណ្ឌ​ និង​ មន្ត្រី​រដ្ឋបាល​ខណ្ឌចំការមន​ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ​  ។

...

បើតាម​សម្តី​អាជ្ញាធរខណ្ឌ​ចំការមន​ បានអោយដឹងថា​ មុន​និង​អាជ្ញាធរខណ្ឌ​ បាន​ចាត់​វិធាន​ការ​ក្តៅ​ ចុះ​បិទទីតាំង​ ក្លឹប​កំសាន្ត​ ខាងលើ​ យីហោ​ (ម៉ៃ​អាមី​ ) ដែលមានមេការតំណាងឲ្យ​ក្លឹប​មាន​ឈ្មោះ​​ ញឹម​ សុខឃុន​ ភេទស្រី ។
បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា​  ក្លឹប​កំសាន្ត​ ខាងលើ​ តែ​ងតែ​ បង្ករ​សំលេង​រំខាន​ ដល់​ពួក​គាត់​ រក​ដេក​ពូន​មិន​បាន​​ដោយ​ទទួលបាន​ពាក្យបណ្តឹង​ របស់​បង​ប្អូន​ ប្រជាពលរដ្ឋ​បែបនេះ​ នៅថ្ងៃ​៦​ ខែ​មិនា​ ឆ្នាំ​២០១៩​  អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​១លើ​ក​ និង​លើក​ទី២​ នៅថ្ងៃ​ទី៧​ ខែ​មិនា​ ឆ្នាំ​២០១៩​  សួរនាំ​រក​បណ្ណ័ប៉ាតង់​ធ្វើ​អាជីវក​ម្ម​ និង​លិខិត​ អនុញ្ញាត​ ពី​ស្ថាបន័​ពាក់​ពន្ធ័​ គឺ​ ម្ចាស់​ទីតាំង​ មិន​បាន​បង្ហាញ​នោះទេ​ 
មកដល់​ថ្ងៃ​នេះផង​ដែរ​ ទី​តាំង​ខាងលើនេះនៅតែ​ផ្គើន​និង​បទបញ្ជា​​របស់​អាជ្ញាធរខណ្ឌ​ នៅតែ​បន្ត​ បើកអាជីវក​ម្ម​និង​សំលេង​រំខាន​ ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទើប​អាជ្ញាធរខណ្ឌ​ចំការមន​ បាន​សហការជាមួយ​ មន្ទីទេសចណ៍​​បានចុះ​បិទ​អាជីវក​ម្ម​ ខាងលើ​​ជា​ស្ថាពរ​តែម្តង​  ៕ ដោយ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print