ផ្លោះរបងវត្ត​បំណងចាប់រំលោភក្មេងស្រី មិន​បាន​សម្រេចយកកាំបិតចាក់ម្តាយ និងវាយក្មេងៗរបួសធ្ងន់៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានផ្លោះរបងវត្តប្រជុំសាគរ ចូល​បំណងទៅចាប់រំលោភក្មេងស្រីម្នាក់តែមិន​បាន​សម្រេច ខណៈម្ដាយនិងប្អូនតូចៗ២នាក់ទៀតមកទាន់ ក៏​ត្រូវជនសង្ស័យចាក់ម្ដាយមួយកាំបិត និងវាយក្មេងៗបណ្ដាលឲ្យរបួសធ្ងន់ទាំងអស់៤នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣រសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ ។

បើតាមសម្ដីបុរសម្នាក់ឈ្មោះ សម្បត្តិ អាយុ៣៩ឆ្នាំ មុខរបបសន្តិសុខឯកជន ត្រូវជាប្ដី និងឪពុករបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានទៅធ្វើការសន្តិសុខឯកជន ហើយប្រពន្ធ និងកូនប្រុសស្រី៣នាក់ស្នាក់នៅផ្ទះក្នុងបរិវេណវត្ត ។ ក្រោយមកប្រពន្ធគាត់ខលប្រាប់ថា មានគ្រោះថ្នាក់ត្រូវគេចាក់រូបគាត់ និងវាយកូនតូចៗ បណ្ដាលឲ្យរបួសធ្ងន់ទាំង៤នាក់កំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត។

បើតាមប្រភព​ វីឌីអូកាមេរាសុវត្តិភាពរបស់ប្រជាពលរដ្ឋអ្នកជិតខាង គេបានសង្កេតគេឃើញថា មុនពេលកើតហេតុមាន​បុរសម្នាក់បានឡើងផ្លោះរបងចូលក្នុងបរិវេនវត្ត ហើយមួយ​សន្ទុះក៏ផ្លោះចេញមកវិញយ៉ាងលឿន ។ បន្ទាប់មកក៏មានស្ត្រីនិងក្មេងស្រី៣នាក់ទៀតដែលជាកូនៗបានរងរបួសធ្ងន់ទាំង​៤នាក់​ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជិតខាងបញ្ចូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ ។

ករណីនេះគ្រាន់តែប្រជាពល​រដ្ឋសន្ឋិដ្ឋានជាករណីប៉ងរំលោភមិនបានសម្រេច តែករណីអ្វីឲ្យប្រាកដនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនិងស្រាវជ្រាវតាមចាប់ជនដៃ​ដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print