ស្ងាត់ៗ DJ កណ្តុរចេញបទចង្វាក់ឡាំលាវ”បងផឹកបងដឹង”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង រហ័សនាមDJកណ្តុរ ស្រាប់តែចេញបទចម្រៀងទំនុកច្រៀងផ្ទាល់ខ្លួនចង្វាក់ឡាំលាវបទ “បងផឹកបងដឹង” នៅក្នុងផលិតកម្ម Zone។ បទថ្មីនេះបានបញ្ចញកាលពីថ្មីៗនេះដើម្បីចូលរួមអបអរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ទោះមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកស្តាប់ ប៉ុន្តែតារាចម្រៀងរូបនេះហាក់សប្បាយចិត្តដែលបានបញ្ចេញបទចម្រៀងថ្មីចង្វាក់ប្រជាប្រិយសម្រាប់អបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក៏ជាបទដែលនិពន្ធទំនុកច្រៀង និងបទភ្លេងថ្មីផងដែរ។

លោកថាបទចម្រៀងនេះក៏បានបង្កប់ដោយខ្លឹមសារសប្បាយរីករាយ និងអប់រំអំពីភាពទំនួលខុសត្រូវក្នុងការទទួលទានគ្រឿងស្រវឹងផងដែរ។ លោករំពឹងថាបទចម្រៀងនេះនឹងអាចកំដរអារម្មណ៍ទស្សនិកជន និងបង្កើនបរិយាកាសនៃការរាំសប្បាយរបស់ប្រិយមិត្តក្នុងឱកាសជួបជុំញាតិមិត្តជិតឆ្ងាយក្នុងឱកាសពិធីបុណ្យដ៏ធំរបស់ប្រជាជនខ្មែរនេះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print