កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​វាយប្រហារ​តាម​ដែនអាកាស​សម្លាប់​មេ​ហិរញ្ញវត្ថុ​ក្រុម​រដ្ឋ​អិ​ស្លា​ម​

ចែករំលែក៖

ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ប៊ី​ប៊ី​ស៊ី​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​ផ្សព្វផ្សាយ​ថា​ មេ​ហិរញ្ញវត្ថុ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​របស់​កងកម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ ។​

abu nabil

​អ្នកនាំពាក្យ​របស់​កងកម្លាំង​សម្ពន្ធមិត្ត​បាន​បញ្ជាក់​ថា​ កងកម្លាំង​របស់​ខ្លួន​បាន​បើក​ការ​វាយប្រហារ​តាម​ដែនអាកាស​សម្លាប់​មេដឹកនាំ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដូច​ជា​ឈ្មោះ​ Muwaffaq​ Mustafa​ Mohammed​ al-Karmoush​ និង​ aka​ Abu​ Salah​ ព្រមទាំង​មេដឹកនាំ​ជាន់ខ្ពស់​២​រូប​ផ្សេង​ទៀត​ ។​ ប្រភព​បញ្ជាក់​ថា​ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​អំឡុង​ស​ប្តា​ហ៍​ថ្មីៗ​នេះ​ ។​

​ប្រភព​មិន​បាន​លាតត្រដាង​ព័ត៌មាន​ឲ្យ​បាន​ក្បោះក្បាយ​ច្រើន​ជាង​នេះនោះ​ឡើយ​ ។​

​កងកម្លាំង​សម្ពន្ធមិត្ត​បាន​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​គឺ​មាន​រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយ​ ។​ កាលពី​ពេល​ថ្មីៗ​នេះ​ មេក្រុម​រដ្ឋ​អិ​ស្លា​ម​ម្នាក់​ក៏​ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​ទឹកដី​លី​ប៊ី​ផង​ដែរ​ ។​

​អ្នកនាំពាក្យ​កម្លាំងយោធា​អា​មេ​រិ​ក​ លោក​ Steve​ Warren​ បាន​បញ្ជាក់​អំពី​ការ​ស្លាប់​មេដឹកនាំ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ពី​រដ្ឋធានី​បា​ដា​ដ​ ប្រទេស​អ៊ី​រ៉ា​ក់​ ។​ លោក​ Steve​ Warren​ បាន​អះអាង​ថា​ Abu​ Salah​ ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ឈ្មោះ​ Muwaffaq​ Mustafa​ Mohammed​ al-Karmoush​ ។​ ឈ្មោះ​នេះ​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ ។​

​ឈ្មោះ​នេះ​ជា​មេដឹកនាំ​ដ៏​ឆ្នើម​ម្នាក់​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ និង​ជា​មេ​បណ្តាញ​គ្រប់គ្រង​ខាង​ហិរញ្ញវត្ថុ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ផង​ដែរ​ ។​ ឈ្មោះ​នេះ​បាន​ប្រើ​សញ្ជាតិ​ជា​ពលរដ្ឋ​អិ​រ៉ា​ក់​ កើត​នៅ​ឆ្នាំ​១៩៧៣​ ៕

_87149888_024063231-1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print