នគរបាលព្រហ្មទណ្ឌខណ្ឌ៧ មករាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកម៉ូតូនៅក្រុងកំពង់សោម

ចែករំលែក៖

ភ្នំពេញ: នគរបាលព្រហ្មទណ្ឌខណ្ឌ 7 មករាសហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកម៉ូតូ។ប្រតិបត្តិការនេះបានចុះឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង 8 ព្រឹកថ្ងៃទី 25 ខែមីនាឆ្នាំ 2019 នៅចំណុចផ្លូវ 182 ភូមិ 12 សង្កាត់វាលវង់ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

នគរបាលប្រចាំទើបអាចប្រើបានប្រាប់ឲ្យដឹងថាជនសង្ស័យមានឈ្មោះ កូយ ចិត្ត អាយុ 22 ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់២ ក្រុងព្រះសីហនុ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុំ រ៉ុម ភេទប្រុសអាយុ 35 ឆ្នាំស្នាក់នៅភូមិត្រពាំងគុយឃុំល្បើកស្រុកឈូកខេត្តកំពត ដែលបច្ចុប្បន្នស្នាក់នៅក្រុម 17 ភូមិ 3 សង្កាត់ 2 ក្រុងព្រះសីហនុ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌ 7 មករាបានឲ្យដឹងថាកាលពីថ្ងៃទី 23 ខែមីនាឆ្នាំ 2019 ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថាទៅទិញទឹកមួយភ្លែតស្រាប់តែទៅបាត់រហូតមកដល់ថ្ងៃទី 25 ខែមីនាឆ្នាំ 2019 នេះទើបកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្7 មករាឃាត់ខ្លួនបាននៅចំណុចផ្លូវ 182 សង្កាត់វាលវង់ខណ្ឌ 7 មករានេះតែម្ដង។

សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិនេះក្រោយពេលដែលជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះ ម៉ាក់សង់ឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅទិញទឹករហូតបាត់ដល់ 2 ថ្ងៃនេះពេលបាត់ខ្ញុំភ្លាមជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលក្រុងព្រះសីហនុ រួចហើយនគរបាល ក្រុងព្រះសិហនុក៏បានចាត់ការជាមួយនឹងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌនៅរាជធានីភ្នំពេញឱ្យធ្វើការស៊ើបអង្កេតសង្ស័យទៅលើភិនភាគជនសង្ស័យដែលបានលួចម៉ូតូរបស់ជនរងគ្រោះ ប្រុងយកលក់នេះតែម្ដង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានកម្លាំងនគរបាលព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌ 7 មករាបាននាំយកជនសង្ស័យមកសាកសួររួចប្រគល់ជនសង្ស័យនិងវត្ថុតាងទៅឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕​ ដោយ​ ៖​ ស​ សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print