ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ភ្លៀងកើតឡើងវិញជាបន្ដបន្ទាប់ នាំមកជាមួយនូវ បាតុភូតផ្គររន្ទះ និងខ្យល់កន្រា្ដក់ ដោយសារឥទ្ធិពល នៃការប្រសព្វគ្នា រវាងសម្ពាធទាប និងសម្ពាធខ្ពស់បន្ដកើតឡើងវិញសាជាថ្មីម្ដងទៀត ។ រីឯ សីតុណ្ហភាពជាទូទៅមានពី៣០-៣៣អង្សាសេ ។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ។
យោងតាមរយៈទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បាន សរសេរថា ស្ថានភាពអាកាសធាតុ នៅថ្ងៃទី២៦-២៩ ខែមីនា ឥទ្ធិពលនៃការប្រសព្វគ្នា រវាងសម្ពាធទាប (ទិសខាងលិច និងពាយ័ព្យ) និងសម្ពាធខ្ពស់នៃតំបន់ខ្ពង់រាប ចុះខ្សោយធ្វើឲ្យ កម្រិតទឹកភ្លៀងកក់ខែ ក៏ធ្លាក់ចុះ បន្ទាប់ពីនោះកម្ដៅនឹងកើនឡើងវិញផងដែរ ។ទន្ទឹមនេះ កម្តៅនឹងកើនឡើងវិញ ដែលមានកម្រិតសីតុណ្ហភាពអតិបរមា មានពី៣៤-៣៧អង្សាសេ ។
ក្រៅពីការប្រកាសជូនដំណឹង ក្រសួងធនធានទឹកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៕ ដោយ ៖ ជាយក្រុង