យន្តហោះរុស្ស៊ីពីរគ្រឿង ចុះចត់នៅវេណេហ្ស៊ុយអេឡា

ចែករំលែក៖

តាំងពីដើមមករុស្ស៊ីបានប្តេជ្ញា ការពារ រដ្ឋាភិបាល វេណេហ្ស៊ុយអេឡា ដូចដែលធ្លាប់បានការពាររដ្ឋាភិបាលស៊ីរី ផងដែរ ដើម្បីបញ្ជៀស ការផ្លាសប្តូរអំណាចពីអាមេរិក នៅក្នុងប្រទេសទាំងនោះ​។ ចំពោះវេណេហ្ស៊ុយអេឡា និង រុស្ស៊ីមានទំនាក់ទំនងយោធាយ៉ាងល្អ​​នាពេលកន្លងមក មិនតែប៉ុណ្ណោះរុស្ស៊ីបានជួយដល់ប្រតេសនេះជាច្រើន នៅក្នុងសកម្មភាពមនុស្សធម៌។

ពេលថ្មីៗគេឃើញ យន្តហោះយោធារុស្ស៊ីពីរគ្រឿង បានចុះចត់នៅអាកាសយានដ្ឋានអន្តរជាតិ​វេណេហ្ស៊ុយអេឡា ដោយ មួយគ្រឿងបានដឹកទំនិញ​។ ក្នុងចំណោមយន្តហោះទាំងពីរគ្រឿងនោះមានមួយគ្រឿងបានចាកចេញពីប្រទេសវេណេហ្ស៊ុយអេឡា​នៅថ្ងៃទី​២៤ខែមីនា ។

តាមគេហទំព័រ​ Flightradar24 ​បង្ហាញឲ្យឃើញថា​យន្តហោះពីរគ្រឿង​របស់រុស្ស៊ីបានចាកចេញពីអាកាសយានដ្ឋានយោធា ទៅកាន់វេណេហ្ស៊ុយអេឡា នៅថ្ងៃទី​២៣ខែមីនា ហើយមួយគ្រឿងបានវិល ត្រឡប់មករុស្ស៊ីវិញនៅថ្ងៃទី​២៤ ខែមីនា។  យន្តហោះទាំងពីរគ្រឿងនោះមាន ប្រភេទ​ Ilyushin IL-62 ជាប្រភេទដឹកអ្នកដំណើរ និងមួយគ្រឿងទៀត សម្រាប់ដឹកទំនិញយោធា ប្រភេទ​ Antonov AN -124 ​។

ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ​ IL-62 ​បានដឹកមន្ត្រីជាន់ខ្ពស់ យោធា មួយរូប  និងសម្ភារៈយោធា​៣៥ តោន​។ ជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ី និងវេណេហ្ស៊ុយអេឡា បដិសេធ​ ឆ្លើយបំភ្លឺពិករណីខាងលើ​។ កាលពីថ្ងៃទី​២០ខែមីនា រុស្ស៊ីក៏បានបញ្ជូនជំនួយស្បៀងអាហារ ប្រមាណ​៣០០តោនទៅឲ្យវេណេហ្ស៊ុយអេឡា ដើម្បីដោះស្រាយស្ថានភាពបន្ទាន់ ។

កាលពីខែធ្នូឆ្នាំ​២០១៨ រុស្ស៊ី​ក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ ទំនើបបំផុតរបស់ខ្លួនពីរគ្រឿងទៅកាន់វេណេហ្ស៊ុយអេឡា ចូលរួម​ធ្វើសមយុទ្ធ​ជាមួយកម្លាំងទាហានប្រទេសនេះ ។ សកម្មភាពរបស់រុស្ស៊ី ក្នុងគោល ដៅការពារ វេណេហ្សុយអេឡា រួចផុតពីការវាយប្រហារដោយយោធា​ពីអាមេរិក ។ នៅពេលនេះដែរ​អាមេរិកបានគំរាមប្រើប្រាស់យោធាទៅលើប្រទេសវេណេហ្សុយអេឡា។រុស្ស៊ីបានប្តេជ្ញាការពាររដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​ និងរារាំងអាមេរិកប្រើប្រាស់កម្លាំងយោធា ។

ពាក់ព័ន្ធនិងស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានោះដែរ  កន្លងមកថ្មីៗ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឱ្យដឹងថាមេដឹកនាំទាហានប៉ារ៉ាកូឡុំប៊ីម្នាក់ត្រូវបាន​ចាប់ខ្លួន ដោយសង្ស័យមានទំនាក់ទំនងជាមួយមេប្រឆាំងលោក Juan Guaido​ ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតី វេណេស៊ុយអេឡាស្ដីទីក្រោមការគាំទ្រយ៉ាងរឹងមាំពីសហរដ្ឋអាមេរិក និងកូឡុំប៊ី។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងពិធីជួបជុំអ្នកគាំទ្រ នៅឯទីក្រុងការ៉ាកាស់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«យើងបានចាប់ខ្លួនមេដឹកនាំទាហានប៉ារ៉ាម្នាក់របស់ក្រុម Rastrojos​ នៅក្នុង រដ្ឋ Carabobo ហើយគាត់កំពុងផ្ដល់ព័ត៌មាន…ថានរណាជាអ្នកជួលរូបគាត់ និងថាហេតុអ្វីបានជាគាត់ចូលមកក្នុងប្រទេស វេណេស៊ុយអេឡា»។ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានអះអាងដែរថាប្រធានលេខាម្នាក់របស់លោក Guaido គឺលោក Roberto Marrero ត្រូវបានអាជ្ញាធរទីក្រុងការ៉ាកាស់ចាប់ខ្លួនជាមួយកាំភ្លើងវែងពីរដើម​ និងចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង បណ្ដាញភេរវករដែលកំពុងរៀបចំគម្រោងវាយប្រហារភេវកម្មប្រឆាំងអ្នកនយោបាយកំពូលវេណេស៊ុយអេឡា។ តែទោះជាយ៉ាង នេះក្ដី លោក Guaido បានទាត់ចោលការអះអាងនេះ ខណៈសហរដ្ឋអាមេរិកព្រមានថានឹងចាត់វិធានការលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print