ខេត្តបន្ទាយមានជ័យៈ មនុស្សប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រឿថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀល ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក អធិការនគរបាល ស្រុកព្រះនេត្រព្រះមាស ប្ញទ្ធី បានឲ្យដឹងថា៖មុនកើតហេតុមានរថយន្តមួយគ្រឿងចង្កូតស្ដាំ ម៉ាកISUZU ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខចង្កូតស្ដាំ pL-0040 បើកបរដោយឈ្មោះភិន វ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិក្បាលទំនប់ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មានអ្នករួមដំណើរចំនួន៣នាក់៖ ១.ឈ្មោះហ៊ន់ ហៃ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាប្រពន្ធ។២.ឈ្មោះណេង រតនា ភេទប្រុស អាយុ២ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាកូនបង្កើត។៣.ឈ្មោះភិន មុំ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាប្អូនបង្កើតអ្នកបើកបររថយន្ត ។
ដោយបើកបរមកពីទិសខាងកើត ទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយរថយន្ត ចំហៀងស្ដាំ ហើយបានរ៉េចង្កូតទៅខាងឆ្វេងដៃទទឹងផ្លូវ ។ស្របពេលនោះ ក៍ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកCAMRY សេរីឆ្នាំ1993 ចង្កូតស្ដាំ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្ទឹងត្រែង 2A-0063 បើកបរដោយឈ្មោះ ប៊ិន អេង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ និងអ្នករួមដំណើរឈ្មោះធិ សាវី ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធ បើកបរមកពីទិសខាងលិចទៅទិសខាងកើត ក្នុងទិសដៅផ្ទុយគ្នា ទើបបណ្តាលអោយបុកចំកណ្ដាលតួរថយន្តផ្នែកខាងស្ដាំ ដែលបែកកង់ទទឹងផ្លូវ ពេញមួយទំហឹងកើតមានគ្រោះថ្នាក់តែម្តង។
លោកអធិការ បានបញ្ជាក់ថា៖ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្ស ៥នាក់ រងបួសធ្ងន់-ស្រាល មានឈ្មោះហ៊ន់ ហៃ និងណេង រតនា អ្នកបើកបររថយន្តCAMRY របួសធ្ងន់ និងរបួសស្រាល អ្នកបើកបរអ្នកបើកបររថយន្តISUZUនិងប្រពន្ធ អ្នកបើកបរថយន្តកាម៉ារី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។ចំណែករថយន្តកាម៉ារី ត្រូវបានឆាបឆេះផ្នែកខាងមុខ ខូចខាតធ្ងន់ រថយន្តISUZU បច្ចុប្បន្ន យកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ រងចាំធ្វើការដោះស្រាយ៕ ជាយដែន