ភ្នំពេញ៖យុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នក៏ជ្រុលបុកទ្រូងផ្លូវបណ្តាលអោយដួលរងរបួសធ្ងន់ធ្ងរត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាកពីវេលាម៉ោង
១១នឹង០៥នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរនឹងសាលាអន្តរជាតិប៊េលធីស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ។
តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍
បានងោយដឹងថាមុនពេលកើតហេតុគេបានឃើញ
បុរសម្នាក់វ័យប្រម៉ាណជា
២៥ឆ្នាំជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១១ពាក់ស្លាកលេខភ្នំពេញ1BB-8370បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងខណៈបើកមកដល់ចំណុចកើតហេតុជនរងគ្រោះបើកក្នុងល្បឿនយ៉ាងលឿនដូចហោះក្នុងស្ថានភាពស្រវឹងស្រាផងបានរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវចំពេញទំហឹងបណ្តាលអោយដួលខ្ទាតផ្លោងទាំងមនុស្សទាំងម៉ូតូបណ្តាលអោយរងរបួសធ្ងន់បែកក្បាលសម្លប់ស្តូកស្តឹងនៅនឹងនៅកន្លែងកើតហេតុចំណែកឯម៉ូតូរងការខូចខាតតិចតួចភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់បានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គោះភ្លាមៗនៅមន្ទីរពេទ្យកាលម៉ែតផងដែរសមត្ថកិច្ចបានជួយរក្សាទុកកាបូបលុយនឹងជួយយកទូរស័ព្ទដៃយកទៅទំនាក់ទំនងរកសាច់ញាតិមកមើលជនរងគ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល
ទួលសង្កែ១រង់ចាំសាច់ញាតិយកឯកសារគ្រប់គ្រាន់មកដើម្បីប្រគល់អោយម្ចាស់វិញ៕ធឿនព្រែកជ័យ