ភ្នំពេញ៖លោក ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនិងអង្គរក្ស៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ករណីបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់សញ្ញាត្បូង ។
ជនជាប់ចោទមានឈ្មោះ ទី១៖ លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២៖ឈ្មោះ ស៊ាង វាសនា, ទី៣៖ឈ្មោះ មាស សម្បត្តិ, ទី៤៖ឈ្មោះ កុយ ចាន់ថុល និងទី៥៖ឈ្មោះ ឈុំ ចិត្រា។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ចេស្តា
...