បុរសម្នាក់ជិះម៉ូតូបុកគោយន្តកន្ត្រៃស្លាប់ ម្ចាស់គោយន្តភ័យរត់គេចខ្លួន

ចែករំលែក៖

ប៉ោយប៉ែត ៖ បុរសម្នាក់ជិៈម៉ូតូបុកគោយន្តបណ្ដាលឲ្យស្លាប់ ចំណែកម្ចាស់បើកគោយន្តរត់គេចខ្លួន ។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវចូលទៅភូមិអន្លង់សា ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ វ៉ាន់ សុមនៈ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់ ចំណែកអ្នកបើបរគោយន្តកន្ត្រៃម៉ាកKUBOTA ពណ៌ក្រហម រ៉ឺម៉កដែក អ្នកបើក បរមិនស្គាល់អត្តសញ្ញាណ បានរត់គេខ្លួនបាត់។

លោកមាស រិទ្ធីអធិការស្រុកព្រះនេតព្រះបញ្ជាក់ថា៖ មុនកើតហេតុមានគោយន្តកន្ត្រៃមួយគ្រឿងម៉ាកKUBOTA ពណ៌ក្រហម រ៉ឺម៉កដែក បើកបរឡើងមកពីផ្លូវលំ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបត់ទៅខាងឆ្វេងដៃ ទៅទិសខាងលិច ដោយមិនមើលពីស្ថានភាពគ្រោះថ្នាក់ ក៍ស្រាប់តែពេលនោះមានម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប 1V-7903 បើកបរដោយឈ្មោះវ៉ាន់ សុមនៈ ភេទប្រុស អាយុ១៨ឆ្នាំ បើកបរមកពីទិសខាងលិចទៅទិសខាងកើត ទើបបណ្តាលអោយបុកគ្នា កើតមានគ្រោះថ្នាក់បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ចំពោះម៉ូតូនិងគោយន្តកន្ត្រៃ ខូចខាតស្រាល កម្លាំងនគរបាលជំនាញយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រ​ព្រះ ដើម្បីស្រាវជ្រាវរកម្ចាស់គោយន្តមកដោះស្រាយ ចំពោះសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះ គេឃើញសកម្មភាពរបស់កងម្លាំងជំនាញនគរបាលចរាចរ បានខិតខំព្យាយាម ក្នុងផ្សព្វផ្សាយ និង បានបំពាក់ចំណាំងផ្លាតដល់គោយន្តកន្ត្រៃ ពេលធ្វើចរាចរណ៍លើផ្លូវជាតិ ប៉ុន្ដែម្ចាស់គោយន្តមួយចំនួនហាក់បីដូចជាមិនអនុវត្តន៌តាមសមត្ថកិច្ចជម្នាញនោះឡើយ ហើយគួរតែសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ចំពោះបុគ្គលជាម្ចាស់គោយន្ត ព្រោះករណីម៉ូតូបុកគោយន្តកើតច្រើនករណីមកហើយ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print