រដ្ឋបាលខេត្តព្រះវិហារ ៖​ ការចាប់ខ្លួនលោក ស៊ុំ ម៉ឺន​ ជារឿងកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពនិងដីសម្បទានសេដ្ឋកិច្ច​ មិនមែនការរំលោភសិទ្ធិមនុស្សទេ

ចែករំលែក៖

ខេត្ត​ព្រះវិហា​រ​ ៖​ រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា​ ការរកឃើញលោក ស៊ុំ ម៉ឺន គឺជាការបញ្ចប់នូវការ​ លាបពណ៌ និងការចោទ​ ប្រកាន់របស់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួន ព្រម​ ទាំងក្រុមប្រឆាំងទាំងនោះ ដែលតែងចាត់ទុកករណីនេះជាការរំលោភសិទ្ធិមនុស្សទៅវិញ។

នេះបេីយោងតាមការប្រកាសអោយដឹងពីមន្ត្រី
រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ​នេះ បានចេញសេចក្តីប្រកាស​ព័ត៌មានស្តីពីការរកឃើញលោក ស៊ុំ ម៉ឺន ដែលអាជ្ញាធរតាមចាប់ខ្លួន រឿងកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពនិងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព នាពេលថ្មីៗនេះ។

រដ្ឋបាលខេត្តព្រះវិហារប​ញ្ជាក់ទៀតថា​ លោក ស៊ុំ ម៉ឺន បានលួចរត់គេចខ្លួនបាត់ កាល​ពី​វេលាម៉ោង​ ០៧៖៤៣នាទីព្រឹកថ្ងៃទី២១ ខែមករា​ឆ្នាំ២០១៩កន្លង​ ទៅ​ ដោយផ្លោះរបងខាងក្រោយទីចាត់ការដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពតាចឹង ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន បន្ទាប់ពីត្រូវបានកម្លាំងអាជ្ញាធរស្រុកជាំក្សាន្ត និងកម្លាំងរបស់ក្រុមហ៊ុនវិនិយោគ ចាប់ខ្លួនពីការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព ប្រគល់មកឲ្យមន្ត្រីឧទ្យាននុរ័កគូលែន-ព្រហ្មទេព កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីប្រកាសព័ត៌មានអោយដឹងថា​ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងអាជ្ញាធរខេត្ត ស្រុក ជាមួយគ្រួសាររបស់ ស៊ុំ ម៉ឺន កិច្ចសហការរវាងកម្លាំងសមត្ថកិច្ចជំនាញ និង
កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះវិហារ-ឧត្តរមាន​ ជ័យ និងជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ទើបអាចរកឃើញ លោក​ ស៊ុំ ម៉ឺន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ នៅរាជធានី​ ភ្នំពេញ​ ។

រដ្ឋបាលខេត្តព្រះវិហារអះ​អាងថា​ ការរកឃើញលោក ស៊ុំ ម៉ឺន​ ជាការបញ្ចប់នូវការលាបពណ៌របស់ក្រុមប្រឆាំងដែលទាញករណីនេះ ទៅការរំលោភសិទ្ធិមនុស្ស​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print