សិស្សាសាលាវិទ្យាល័យវត្តកោះដួលសន្លប់បន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖សិស្សសាលាវិទ្យាល័យវត្តកោះបាននាំគ្នារៀបចំកម្មវិធីសង្គ្រាននៃពិធីចូលចូលខ្មែរខាងមុខនេះខណៈដែល ចប់កម្មពិធីស្រាបតែយុវជនប្រមាណជា៥នាក់បាន ដួលសម្លប់ជាបន្តបន្ទាប់ដោយពុំដឹងមូលហេតុបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនឹងរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ។

ហេតុកសរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៩នឹង៣៥នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១៧៤នៅចំណុចក្នុងបរិវេណវិទ្យាល័យវត្តកោះស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍
បានអោយដឹងថាមុនពេលកើតហេតុសិស្សសាលាបាននាំគ្នារៀបចំកម្មវិធីសង្គ្រានឆ្នាំថ្មីសិស្សទាំងអស់រួមគ្នាធ្វើការលក់សំបុត្រក្នុងតំលៃមួយនាក់5ពាន់រៀលនិងមានការលក់ដូររបស់របមានរនំចំណីក្នុងគោលបំណងយកថវិការទៅជួយកុមារកំព្រាមនឹងទុកទិញសម្ភារៈផ្សេងៗទៀតកម្មវិធីនេះបានចាប់ផ្តើមតាំងពីម៉ោង៨ម៉ោងជាងរហូតដល់ម៉ោង៨យប់ទើបចប់ ប៉ុន្តែមុនដល់ពេលដែលកើតហេតុមានយុវជនសម្លប់ម្នាក់និងមានក្មេងៗដែលមកពីសាលាខាងក្រៅចូលរួមនឹងនាំគ្នាផឹកស្រាហើយបង្កការឈ្លោះប្រកែកគ្នាបន្តិចបន្តួចទើបអ្នកគ្រប់គ្រងហាមឃាត់ប៉ុន្តែមិនបានប៉ុន្មានផងស្រាប់តែមានយុវជននៅក្នុងវិទ្យាល័យនាំគ្នាដួលសម្លប់ចំនួន៥នាក់មានស្រី៣ប្រុស២នាក់ដោយពុំដឹងមូលហេតុបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ហៅរថយន្តសាមុយដឹកយកទៅព្យាបាលប៉ុន្តែអ្នកនៅក្នុងវិទ្យាល័យនោះបានលើកឡើងថាកាលពីមុនមានបុរសជាកម្មករសំណងម្នាក់ធ្លាប់ធ្លាក់ស្លាប់ផងដែរ ដោយខ្លះណានាំគ្នានិយាយថានេះជាប្រផ្នូលមិនល្អហើយ។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះប្រមាណជា៣ គ្រឿងដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជនហុងហាក់នឹងខ្លះទៀតដឹកយកគ្លីនិកឯកជនពន្លឺផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print