បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុលដើមឈើរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុកដេីមឈេីពេញទំហឹងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៤ខែមេសា​ឆ្នាំ២០១៩​ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ​ ខាងលិច​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០០៦​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1S 4336 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកដេីមឈេីពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់។
ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកយកទៅវិញ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print