លាន់សូរកក្រើក ដីទាំងព្រឹករថយន្តដឹកដែកបោលបុកចូលតូបលក់ភេសជ្ជះផ្អើលអ្នកភូមិ សំណាងមិនរងគ្រោះថ្នាក់ដល់ម្ចាស់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការបង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឮសូរសម្លេងដូចផ្ទុះគ្រាប់បែកបន្ទាប់ពីមានរថយន្តធុនធំដឹកែកសសៃមួយគ្រឿងរ៉េចង្កូតបោលបុកចូលតូបលក់ភេសជ្ជះមួយកន្លែងប៉ើងខ្ទេចអស់កាលវេលាម៉ោង៥​និង​៣០នាទីព្រឹក ថ្ងៃទី៧ខែមេសាឆ្នាំ២០១៩លេីផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រលេខ១៣៨និង១៣៩ត្រង់ចំណុចក្នុងភូមិលៀបឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងសំណាងមិនរងរបួសម្ចាស់ផ្ទះដោយគ្រាន់តែខូច​ខាត​របស់របរលក់ដូរ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាចំពោះអ្នកបើករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗមានឈ្មោះសរចាន់ សុភក្រ័ភេទប្រុសអាយុ៣២ឆ្នាំមុខរបរបេីកបររថយន្ត រស់នៅភូមិត្នោតជ្រំ​៤​សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញចំណែករថយន្តដឹកដែកសសៃម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយ ខៀវពាក់ស្លាកលេខបន្ទាយមានជ័យ៣A-០០៣១។

ប្រភពបន្តថាចំណែកតូបលក់ភេសជ្ជះដែលរងការខូចខាតមានម្ចាស់ឈ្មោះពុតបារាំងភេទប្រុសអាយុ៣៣ឆ្នាំមានប្រពន្ធឈ្មោះងួនសុខេងអាយុ ២៤ឆ្នាំមានកូនក្នុងបន្ទុក០២នាក់មានឈ្មោះគីម លីហ្សាភេទស្រីអាយុ០២ឆ្នំានិងឈ្មោះគីមសំរឹទ្ធភេទ ប្រុសអាយុ០២ខែរស់ក្នុងភូមិឃុំកើតហេតុខាងលើសំណាងមិនរងគ្រោះថ្នាក់ដោយកំពុងដេកលង់លក់ ក្នុងបន្ទប់ខាងជិតនោះដែរ។

ចំពោះសម្ភារះដែលរងការខូចខាតរួមមានរោងដែក ប្រក់សង្ហ័សីទាំងស្រុងដែលមានទំហំទទឹង៦,៥០ម៉ែត្រគុណនិងបណ្តោយ១១,៦០ម៉ែត្រស្រាបៀរប្រមាណ២០០កេសភេសជ្ជះទឹកសុទ្ធប្រមាណ៤០០កេសទូរទឹកកក២ទូរកញ្ចក់ (ដូរ លុយ )០១អីវ៉ាន់ចាប់ហួយមួយចំនួនធំផងដែរ។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញរថយន្តធុនធំដឹកដែកសសៃពេញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ ដាយពណ៌សលាយខៀវពាក់ស្លាកលេខបន្ទាយមានជ័យ៣A-០០៣១ដោយធ្វើដំណើរពីលិចទៅកេីតលើកំណាត់ផ្លូវជាតិលេខ១ខណះនោះស្រាប់តែមកដល់ចំនុចខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែរ៉េចង្កូតទៅបុកចូលរោងលក់ ដូរភេសជ្ជះខាងលើបង្កការភ្ញាក់ផ្អើលតែម្ដង។

តាមចម្លើយអ្នកបើករថយន្តបានប្រាប់សមត្ថកិច្ចថាមូលហេតុដែលធ្វើអោយមានការកើតឡើងគ្រោះថ្នាក់នេះដោយសារតែខ្លួនងងុយដេកហើយក៏លក់មួយភាំងក៏ជ្រុលចង្កូតតែម្ដង។

ក្រោយកេីតេតុអ្នកបេីកបររថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print