បុរសម្នាក់ចាប់ក្មេងស្រីអាយុ៣ឆ្នាំ បោកនឹងសសរផ្ទះនិងយកដំបងវាយថែម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​កសាងសំណុំរឿងប្រគល់ជូនទៅតុលាសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីជនដៃដល់រូបនេះបានប្រើអំពើហឹង្សា ចាប់ក្មេងស្រីបោកនិងសសរផ្ទះនិងយកដំបងសំពងលើកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅ ចំណុច ភូមិ អូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ  ។

សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ ខាងលើ ឈ្មោះ ថេត ថា អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ។ ចំណែក កុមារី រង គ្រោះឈ្មោះ រ័ ត្ន ស៊ីវ អ៊ី អាយុ៣ឆ្នាំ ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា  នៅមុនពេលកើតហេតុជន ដៃដល់ បានខឹងក្មេងស្រីស្រែកឡូឡា ក៏ បាន ចាប់ជើងក្មេងស្រីដែលត្រូវជាក្មួយបង្កើត បោកនឹងសសរផ្ទះ រួចយកដំបងវាយសំពងពីលើបណ្ដាលឲ្យក្មេងស្រី រងរបួសជាទម្ងន់ ។ ភ្លាមៗនោះត្រូវបាន ក្រុមគ្រួសារចូលទៅជួយឃាត់និងចាប់ជនដៃដល់ បញ្ជូន ទៅ សមត្ថកិច្ច ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចដដែលឲ្យដឹងថា ជនសង្ស័យជាមនុស្សធ្លាប់ញៀនថ្នាំ ហើយត្រូវបានឪពុក ម្ដាយបញ្ជូនទៅមណ្ឌលកែប្រែមួយរយៈប៉ុន្តែពេលត្រឡប់មកវិញជនសង្ស័យមានសតិមិនល្អ ។ ទោះបីជាយ៉ាងនេះក្តី តុលាកា ក្រោយពីបានធ្វើកាសាកសួររួចហើយ ក៏សម្រេចឃុំខ្លួនជន ដៃដល់ ដាក់ពន្ធនាគារ តាមផ្លូវច្បាប់ ៕ ចន្ថា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print