ឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទៅដល់កងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យចេញមកជួយបាញ់អស់៣គ្រឿងទើបរលត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៣៥នាទីទាបភ្លឺឈានចូលថ្ងៃទី១០ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវ៦៣កែងផ្លូវ១៥៤នៅចំណុចផ្ទះលេខ៥០ក្រុមហ៊ុនយីហោHCCស្ថិតនៅក្នុងក្រុម12ភូមិ៣សង្កាត់បឹងរាំងខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខឯកជនមួយសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុគាត់កំពុងតែយាមនៅកន្លែងក្រុមហ៊ុនHCCស្រាបតែម៉ោងកើតហេតុខាងលើឃើញមានផ្សែងហ៊ុយៗចេញមកក្រៅឡើងយ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលទើបប្រញ៉ាប់ចាក់សោរបើកទ្វាឃ្លាំងភ្លាមៗនោះក៏មានអណ្តាតភ្លើងឆាបឆេះចេញមកក្រៅយ៉ាងខ្លាំងរួចបានយកបំពង់ពន្លតអគ្គីភ័យបាញ់អស់៣ទៅ៤បំពង់នៅតែមិនរលត់ទើបសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍រាយការណ៍អោយខាងអគ្គីភ័យចុះបាញ់ពន្លត់មក៣គ្រឿងប៉ុន្តែបាញ់អស់តែ២គ្រឿងតែប៉ុណ្ណោះសមត្ថកិច្ចក៏បានបញ្ជាក់ផងដែលថាម្ចាស់ក្រុមហ៊ុនខាងលើនេះមានឈ្មោះជា ឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកជួល សម្ភារៈដែលត្រូវអគ្គីភ័យឆាបឆេះខូចខាតមានដូចជាថ្នាំបាញ់សំលាប់សត្វល្អិតនឹងម៉ាសុីនសំអាតផ្ទះមួយចំនួនហើយអគ្គីភ័យខាងលើនេះមិនបង្កអោយគ្រោះថ្នាក់នឹងរបួសដល់អ្នកណាម្នាក់នោះឡើយ។អគ្គីភ័យឆាបឆេះឃ្លាំងស្តុកឥវ៉ាន់នេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលអោយមានការឆាបឆេះ។

ក្រោយពេលកើតហេតុអគ្គីភ័យខាងលើនេះបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង4ទាបភ្លឺថ្ងៃដ៏ដែល៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print