ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង១២រំលងអាធ្រាត្រថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ។
សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានអោយដឹងថាជនសង្ស័យមានឈ្មោះ លឹម សារួន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកកំណើតភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រានិងឈ្មោះហ៊ុន ឡូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ។
ប្រភពបន្តថារីឯម្ចាស់ម៉ូតូដែលរងគ្រោះមានឈ្មោះ ប៊ុត សំអុន ភេទប្រុស អាយុ៤១ឆ្នាំមុខរបរធ្វើស្រែមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
បន្ទាប់ពីបាត់ម៉ូតូភ្លាមម្ចាស់ក៏បានដាក់ពាក្យបណ្ដឹង ប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ហើយក៏បានសហការជាមួយកម្លាំងនគរបាលស្រុកធ្វើការពូនស្ទាក់ រហូតដក់ពាក់កណ្ដាលផ្លូវទើបកំណត់មុខសញ្ញា កំពុងជិះម៉ូតូប៉ុន្តែដោយជនសង្ស័យទាំង២នាក់ដឹងខ្លួនក៏ផ្ដួលម៉ូតូរត់គេចរហូតដល់វេលាម៉ោង១២យប់ កម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវរហូតរុករកឃើញមុខសញ្ញា ទាំង២នាក់បញ្ជូនប៉ុស្តិ៍រដ្ឋបាលឃុំសំរោងព្រមទាំងវត្ថុតាងដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ យឹម សុថាន