លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន​ ដឹកនាំ​ក្រុម​ការងារ​ចុះត្រួតពិនិត្យស្ពានមិត្តភាព កម្ពុជា-ថៃ ស្ទឹងបត់ ឬស្ពាន​បានណងអៀន​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​ ៖​ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ អមដំណើរ​ដោយ​លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានដឹកនាំ​ក្រុម​ការងារ​ចុះត្រួតពិនិត្យស្ពានមិត្តភាព កម្ពុជា-ថៃ ស្ទឹងបត់ ឬស្ពាន​បានណងអៀន​ ។

ដំណើរចុះត្រួត​ពិនិត្យ​របស់លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន​ គឺនៅល្ងាចថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣​ ត្រូវនឹង​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩​ ។

គួរ​បញ្ជាក់​ថា​ ការប្រារព្វពិធីចាក់បេតុងភ្ជាប់មុខ​ តំណស្ពានស្ទឹងបត់(កម្ពុជា) បានណងអៀន (ថៃ) និងពិធីប្រគល់ទទួលក្បាលរថភ្លើង និងទូររថភ្លើងចំនួន៤គ្រឿង លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ ព្រំដែនស្ថាននីយ៍ក្លងលឹង ខេត្តស្រះកែវ ប្រទេសថៃ និងស្ថាននីយ៍រថភ្លើងក្រុងប៉ោយប៉េត ប្រទេសកម្ពុជា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ លោក​នាយករដ្ឋមន្ត្រី​ថៃ​ ប្រាយុ​ទ្ធ​ចាន់អូចា​ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ៕​ដោយ​ ស​ សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print