ព្រះសង្ឃ​១​អង្គ ដួល​ធ្លាក់ទឹក​ លង់​ សុគត នៅ​ក្នុង​វត្ត​គោក​ឪឡោក​

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖ ព្រះសង្ឃ​០១​អង្គ ដួល​ធ្លាក់ទឹក​ លង់​ សុគត កាលពី​ចន្លោះ​ពី​ម៉ោង​៤​ដល់​ម៉ោង​៩ ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្នុង​វត្ត​គោក​ឪឡោក ស្ថិតនៅ​ក្នុង​ភូមិ​គោក​ឪឡោក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ក្រោយពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ភ្លាមៗ កម្លាំង​ផ្នែក​យុត្តិធម៌ ដឹកនាំ​ដោយ លោក ស៊ឹម វណ្ណៈ ឋានៈ អធិការ​រង​ស្រុក​បន្ទាយ​អំពិល បាន​ចុះ​ទៅពិនិត្យ ក្រោយពី​ពិនិត្យ​រួចមក​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ពិតជា​ដួល​ធ្លាក់ទឹក​លង់​ស្លាប់​ពិតប្រាកដ​មែន​។

លោក​អធិការរង​ស្រុក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន ឈ្មោះ រី​ម ព្រើយ ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ ជា​ព្រះសង្ឃ មាន​ជំងឺ​លើស​ឈាម​។​

បច្ចុប្បន្ន សាកសព​ព្រះសង្ឃ​ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅឲ្យ​គណៈកម្មាធិការ ​និង​អាចារ្យវត្ត​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print