ក្មេងទំនើង២នាក់ ត្រូវអាវុជហត្ថចាប់ខ្លួន ពីបទបង្ករហិង្សាក្នុងពិធីរាំធុងបាស់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងទំនើង២នាក់ត្រូវកម្លាំងអាវុជហត្ថចាប់ខ្លួន ពីបទបង្ករហឹង្សាក្នុងពិធីរាំធុងបាស់ កាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩  នៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ  ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងកងរាជអាវុធចាប់ខ្លួននេះ ម្នាក់ឈ្មោះ ណែន វីន ភេទប្រុស អាយុ ២១ ឆ្នាំ មាន ទីលំនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ និងម្នាក់ទៀតឈ្មោះ វែន ហឿត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិគ្រួសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានខ្សែច្រវ៉ាក់ចំនួន១ខ្សែ និងខ្សែក្រវ៉ាត់ចំនួន១ ខ្សែ។ បច្ចុប្បន្នជន សង្ស័យនិងវត្ថុតាង ការិយាល័យជំនាញបានកសាងសំណុំ រឿងអនុវត្តតាមនិតិវិធី ៕ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print