ឆេះប្រអប់ភ្លើងនៅលើបង្គោលយ៉ាងសន្ធោសន្ធៅ ច្រកចូលបុរីពិភពថ្មី នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ: ឆ្លងចរន្តអគ្គិសនីកើតជាអណ្តាតភ្លើង​ ឆាបឆេះប្រអប់ភ្លើងនៅលើបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរគម៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ចំណុចបង្គោលប្រអប់ច្រកចូលបុរីពិភពថ្មី នៅតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋ បានធុំក្លិនឈ្ងៀមចេញមកពីប្រអប់ភ្លើងធំ ចែកចាយចរន្តអគ្គិសនី ត្រង់ចំណុចកើតហេតុ។ បន្ទាប់មកក៏មានការផ្ទុះបែកផ្កាភ្លើង ចេញមកពីប្រអប់ភ្លើងធំ លើបង្គោលភ្លើង បានលេចចេញជាអណ្ដាតភ្លើង ឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី តាមផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ​ ។

ភ្លាមៗនោះក៏មានប្រជាពលរដ្ឋ បានធ្វើការរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកអន្តរាគមន៍។

នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួនមួយគ្រឿង បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានបាញ់ទឹកពន្លត់អណ្តាតភ្លើងទើបរលត់ទាំងស្រុក ៕​ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print