ភ្នំពេញ៖ បុរសម្នាក់និងប្រពន្ធមានកូនតូចម្នាក់ ដោយគ្មានលុយទិញទឹកដោះគោអោយកូនប៉ៅសុខចិត្តឲ្យប្រពន្ធឈរលក់ខ្លួនត្រូវជនសង្ស័យមានគ្នាចំនួន២នាក់យកកូនកាំបិតចាក់បណ្តាលអោយចំខ្នងរងរបួសយ៉ាងដំណំបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចមុខសាលារាជធានីភ្នំពេញស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះអុឹងសុខាភេទប្រុសអាយុ១៩ឆ្នាំស្នាក់នៅម្តុំផ្សារសូរិយាម៉លបានអោយដឹងថាមុនពេលកើតហេតុរូបខ្លួនបាននាំប្រពន្ធនឹងកូនតូចម្នាក់ទៀតទៅម្តុំសណ្ឋាគាររ៉ូយ៉ាល់ដោយសារតែជីវភាពខ្វះខាតទើបសម្រេចចិត្តអោយប្រពន្ធឈរលក់ខ្លួនដើម្បីយកលុយទៅទិញទឹកដោះគោឲ្យកូនស្រាប់តែភ្លាមនោះមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពជិះក្រឡឹង២ទៅ៣ជុំរួចបានឈប់ម៉ូតូនៅចំណុចកើតហេតុខាងលើនោះរួចអោយម្នាក់ឈ្មោះរុនហៀងភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅគល់ស្ពានជ្រោយចង្វារមានស្រុកកំណើតភូមិទួលរកាឃុំរអាងស្រុកកំពុងសៀមខេត្តកំពង់ចាមធ្វើពុតជាដេកលក់រួចម្នាក់ទៀតឈ្មោះយន្តនីភេទប្រុសអាយុ៣៨ឆ្នាំស្នាក់នៅម្តុំស្ពានជ្រោយចង្វារជាគ្នាបានធ្វើសកម្មភាពយកកូនកាំបិតតូចមួយយកមកចាក់ទៅលើជនរងគ្រោះចំខ្នងបណ្តាលឲ្យរងរបួសហូរឈាមស្រោចខ្លួនបន្ទាប់មកជនរងគ្រោះបានរត់ស្រែកអោយគេជួយហើយបានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ភាគីទាំងសងខាងយកទៅសួរនាំនៅប៉ុស្តិ៍វត្តភ្នំ នៅមុខសមត្ថកិច្ច ជនរងគ្រោះបាននិយាយថាខ្លួនពីមុនមិនដែលស្គាល់គ្នាជាមួយជនបង្កនឹងមិនដែលមានគំនុំជាមួយគ្នាពីមុននោះដដែរ។
ក្រោយពេលកើតហេតុខាងភាគីរងគ្រោះគាត់មិនចង់អោយមានរឿងរាវច្រើនក៏សម្រេចចិត្តមិនដាក់ពាក្យបណ្តឹងនោះឡើយគ្រាន់តែអោយសមត្ថកិច្ចធ្វើការអប់រំនិងដោះលែងទៅវិញផងដែរ ៕ ធឿនព្រែកជ័យ