យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រិត រហូតមានជំងឺសសៃប្រសាទ ក៏សម្រេចចិត្តធ្វើអត្តឃាត ស្លាប់ ចោលឪពុកម្ដាយទាំងវ័យក្មេង

ចែករំលែក៖

     ភ្នំពេញ ៖ អ៊ុំស្រីម្នាក់បានទួញសោកស្ដាយកូនប្រុសរបស់គាត់ ដែលបានសម្រេចធ្វើអត្តឃាតចងកសម្លាប់​ខ្លួនក្នុងបន្ទាប់ទឹក បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវែងខាងកើត  សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ភាព ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅផ្ទះគ្មានលេខ ទីតាំងកើតហេតុខាងលើ ។
   តាមសម្តីស្ត្រីជាម្តាយជនរងគ្រោះ មានឈ្មោះ ហ៉ឹម លាង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ បានប្រាប់ទាំងអាឡោះអាល័យកូនប្រុសគាត់ថា មុនពេលកើតហេតុប្រហែលជាម៉ោង ១៧ និង៣០នាទីក្នុងថ្ងៃកើតហេតុ រូបគាត់បានដើរចូលក្នុងបន្ទប់ទឹករួចបានឃើញកូនប្រុសគាត់(ជនរងគ្រោះ)ឈរក្នុងបន្ទប់ទឹកដោយពុំបើកភ្លើងទេ ហើយគាត់ក៏មិនចាប់អារម្មណ៍ ក៏ដើរចូលក្នុងផ្ទះវិញក្រោយមកទៀតដោយមានការសង្ស័យគាត់ក៏ដើរទៅមើលម្តងទៀង ពេលនោះគាត់បានបើកភ្លើងស្រាប់តែឃើញកូនប្រុស (ជនរងគ្រោះ) ចងកដោយយកក្រម៉ាចងភ្ជាប់និងធ្នឹមដំបូលបន្ទប់ទឹកតាំងពីពេលណាទេ រួចគាត់ក៏រត់មកហៅបងប្អូនឲ្យមកជួយនិងស្រាយក្រម៉ាយកជនរងគ្រោះមកដាក់លើគ្រែដោយធ្វើចលនាជួយសង្គ្រោះតែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។
    យោងតាមការសន្និដ្ឋាន និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ (ចងកធ្វើអត្តឃាតពិតប្រាកដមែន) មូលហេតុ ( ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និង មានជម្ងឺសសៃប្រសាទជាប់ខ្លួន )។
  បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print