បេីកបរ​រថយន្តដឹកថ្ម​ ប្រេីប្រាស់ល្បឿនលឿនពេលចុះចំណោត​ ស្របពេល​មេឃភ្លៀង​ ​បុករះ​បណ្តាល​អោយរបួសនិងខូចខាតទ្រព្យសម្បត្តិ​ មួយចំនួន

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​ បង្កអោយភ្ញាក់​ផ្អើលដល់អ្នកនៅទីកេីតហេតុ​ភ័យ​ ស្ទើរ​លោះ​ព្រលឹង​ នៅពេល​មានរថយន្ត​ធុនធំដឹកថ្មមួួយគ្រឿងរេចង្កូតសំដៅបុកផ្ទះ​ បណ្តាល​អោយមនុស្ស​របួស​ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​មួយចំនួន​ធំ។

ហេតុការណ៍​នេះកេីតឡេីង​វេលាម៉ោង​១២​និង៤៥នាទី នៅថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ស្ថិតនៅភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ។

អ្នកបេីក​បររថយន្ត​បង្កហេតុ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ឌី ម៉ានីន ភេទប្រុស អាយុ​១៨​ឆ្នាំ​ជាតិខ្មែរទីកន្លែងកំណេីតនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​(គ្មានរបួស)ហើយក៏គ្មានប័ណ្ណបើកបរ។​ ជនបង្កបេីករថយន្តម៉ាកហុីយ៉ាន់ដាយ (HYUN DAI) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម​3A-4040 (ប្រភេទរថយន្តដឹកថ្ម)។

សាក្សីនិយាយ​អោយដឹងថា​ រថយន្តបង្កហេតុ​បេីកបរពីទិសខាងកេីតទៅទិសខាងលិច ប្រេីប្រាស់ល្បឿនយ៉ាងលឿ​ន​ នៅពេលចុះចំណោតខណៈ​ មេឃកំពុងភ្លៀងខ្យល់​ ធ្វេីអោយអ្នកបញ្ជាចង្កូតរថយន្តលែងបានរេមកបុករះពេញទំហឹងតែម្តង​ ។

ក្រោយកេីតហេតុ​មានអ្នករងរបួសសយ សុខុម ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(របួសស្រាល)​ ។ ចំណែក​​សំភារៈចំនួនដូចជា​៖​

១-ផ្លាកសញ្ញាស្រាបៀហ្គែន្សបឺតចំនួន០១ផ្ទាំង(ខូចទាំងស្រុង)។​
២-ធុងទឹកកកចំនួន០២ធុងនិងគ្រឿងកំប៉ុងមួយចំនួនទៀត។
៣-សំភារ:សំរាប់ដាក់លក់សាំង និងសាំងចំនួន២០លីត្រ។​
៤-ផ្លាកយីហោកាត់ដេរចំនួន០១ផ្ទាំង។
៥-បាក់សរសរសំយាប់ផ្ទះចំនួន០១ដេីម និងសំយាបផ្ទះ។​
៦-ឆ័ត្រចំនួន០៣ដេីម
៧-ទូរលក់ផ្លែឈេីចំនួន០១ និងផ្លែឈេីមួយចំនួនទៀត។​
៨-ជញ្ជីងសំរាប់ផ្លឹងផ្លែឈេីចំនួន០១។​
៩-អំពូលភ្លេីងចំនួន០៣។​
១០-ម៉ូតូចំនួន០៣គ្រឿងនិងកង់មួយចំនួន
១១-បាក់ជញ្ជាំងផ្ទះចំនួន០២ផ្ទាំង
និងសំភារៈលក់ដូរមួយចំនួនទៀត។​

ចំពោះ​អ្នករបួសត្រូវបាននគរបាលហៅរថយន្តពេទ្យដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។​

បច្ចុប្បន្នវត្ថុតាង មានរថយន្តចំនួន​០១គ្រឿង ត្រូវបាន កម្លាំងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់។ ចំពោះឃាត់ខ្លួនអ្នកបេីកបររថយន្តឈ្មោះឌី ម៉ានីន ភេទប្រុសអាយុ១៨ឆ្នាំជាតិខ្មែរ ដើម្បីបំពេញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print