លោក លឹម គានហោ ជួបសំណេះសំណាលលើការងារអាជ្ញាធរទន្លេសាប

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំអាជ្ញាធរទន្លេសាប លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសំណេះសំណាលលើការងារអាជ្ញាធរទន្លេសាប។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរទន្លេសាប បានជម្រាបអំពីស្ថានភាពនយោ​បាយ និងសេដ្ឋកិច្ចទូទៅនាពេលបច្ចុប្បន្ននៅកម្ពុជា និងអំពីបេសកកម្ម និងសមិទ្ធផលការងារដែលអាជ្ញាធរទន្លេសាបសម្រេចបានរហូតមកដល់ពេលនេះ និងការងារជាអាទិភាពដែលត្រូវបំពេញចំពោះមុខ។ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអាជ្ញា ធរទន្លេសាប និងសមិទ្ធផលការងារដែលសម្រេចបានរហូតមកដល់ពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់គ្នារួចហើយ និងក្នុងគោលបំណងដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារអាជ្ញាធរទន្លេសាបឲ្យបានកាន់តែប្រសើរថែមទៀត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ និងផ្តាំផ្ញើដូចខាងក្រោម៖
– ត្រូវរៀបចំធ្វើការបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងចំណោមថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប។
– កសាងមូលដ្ឋានបច្ចេកទេសឲ្យបានរឹងមាំ តាមរយៈការសិក្សាស្រាវជ្រាវឲ្យបានកាន់តែសកម្មថែមទៀត។
– ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញជាប្រចាំ និងសុខុមនីយកម្មការងារ ៕

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print