ភ្នំពេញ៖កន្លងមកថ្មីៗនេះ ទោះបីជាមានបទបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក៏ដោយ តែប្រជាពលរដ្ឋសង្កេតឃើញថា ឡានធំនៅតែបន្តចូលក្រុងពេលព្រឹក ដោយមិនរំខានអាជ្ញាធរពាក់ព័ន្ធនៃខណ្ឌមានជ័យឡេីយ ។
ប្រជាពលរដ្ឋអ្នកធ្វេីដំណើរតាមផ្លូវ បញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក៏ដូចជារាល់ថ្ងៃ គឺ តែងតែឃេីញឡានធំដូចហែរកឋិនធ្វេីដំណើរតាមមហាវិថីព្រះមុន្នីរ៉េត ។
ប្រជាពលរដ្ឋ សម្តែងការភ័យខ្លាច ព្រោះឡានធំតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ព្រោះអ្នកបេីកបរមួយចំនួន ហាក់មិនចេះច្បាប់ចរាចរណ៍ បេីកវ៉ាជែង និង ខ្វះការប្រុងប្រយ័ត្នជាទីបំផុត ។ មួយវិញទៀត គឺ អ្នកជិះម៉ូតូប្រឈមខ្លាំងជាទីបំផុតជាមួយឡានធំទាំងនេះ ។
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរខណ្ឌមានជ័យ ពិសេសលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នឹងមានវិធានការឱ្យមានប្រសិទ្ធភាពជុំវិញបញ្ហានេះ ៕ចេស្តា