លោក ត្រាំ ស្នើឲ្យដំឡើងថ្លៃសេវាសុំភាសខ្លួន

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានស្នើ ដំឡើងថ្លៃសេវា​សុំភៀសខ្លួន  របស់ក្រុមជនភៀសខ្លួននៅព្រំដែន ម៉ិចស៊ីកូ ក្នុងគោលដៅកាត់បន្ថយចំនួនជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិក ។

តាមតួលេខ​នាពេលកន្លងមកថ្មីៗបង្ហាញឲ្យឃើញថា មានជនអន្តោប្រវេសន៍ ជាច្រើន​ត្រួវបដិសេធ​សុំសិទ្ធិរស់ នៅក្នុងទឹកដីអាមេរិកចាប់តាំងពីលោកត្រាំឡើងធ្វើជាប្រធានាធិបតី អាមេរិក។លោកត្រាំបានស្នើឲ្យដំឡើងពន្ធ សុំរស់នៅអាមេរិក ក៏ដូចជាលិខិតបញ្ជាក់ដើម្បីធ្វើការងា នៅលើទឹកដីអាមេរិក ។ ប្រសិនបើ មិនមានលិខិតបញ្ជាក់នោះទេ ជនអន្តោប្រវេស មិនអាច​ទៅធ្វើការនៅអាមេរិកនោះឡើយ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនកម្លាំងទាហានបន្ថែមរាប់រយនាក់ទៅកាន់ព្រំដែនភាគនិរតី ដើម្បីគាំទ្រជួយដល់ការងារដឹកជញ្ជូនជនភៀសខ្លួន ។ 

មន្ទីរបង់តាហ្គោន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានប្រកាសថា រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ លោក Patrick Shanahan បានយល់ព្រមផែនការមួយ បញ្ជូនកងទ័ពប្រហែល៣២០នាក់ ទៅកាន់ព្រំដែន នាភាគនិរតីជាប់ជាមួយប្រទេសមិចស៊ីកូ ដើម្បីការងារជំនួយបន្ថែម ដូចជា បើកបររថយន្តជាច្រើនគ្រឿងរបស់កងកម្លាំងការពារព្រំដែន និងគយ ក្នុងការដឹកជញ្ជូនជនភៀសខ្លួន។

ការសម្រេចនេះបានប្រកាសជាសាធារណៈ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ខណៈការយល់ព្រមលើគម្រោងនេះ បានធ្វើឡើង កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ ។

មន្ទីរបង់តាហ្គោន បានបញ្ជាក់ថា ការបញ្ជូនកងទ័ពបន្ថែមកងទ័ពនោះ នឹងត្រូវចំណាយលុយប្រហែល ៧,៤ លានដុល្លារ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។

ការសម្រេចចិត្តនេះ គឺអនុញ្ញាតឲ្យកងទ័ពដែលដាក់ពង្រាយថ្មី ធ្វើការងារផ្សេងៗ ទាក់ទងនឹងបញ្ហាជនអន្តោប្រវេសន៍ នៅពេលមានការចាំបាច់។ ក្នុងករណីបែបនេះ ភ្នាក់ងារស៊ីវិល ក្រសួងសន្តិសុខ មាតុភូមិ នឹងនៅកៀកជិតពួកគេ ដើម្បីអនុវត្តមុខងារតាមផ្លូវច្បាប់ ៕

...

Migrants, part of a caravan traveling from Central America en route to the United States, wait outside a UN Refugee Agency (UNHCR) office during a march demanding buses to take them to the U.S. border, in Mexico City, Mexico November 8, 2018. REUTERS/Henry Romero

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print