ក្លាហានម្លេះ!! ហ៊ានចូលក្នុងផ្ទះមន្ត្រីប៉ូលិសប៉ុស្ដិ៍ជើងឯក លួចកាច់កម៉ូតូបានសម្រេច ព្រមទាំងដោះស្លាកលេខដូរទៀត តែចុងក្រោយនៅតែជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានជនសង្ស័យ២នាក់បានធ្វើសកម្មភាពចូលក្នុងផ្ទះរបស់ប៉ូលិសប៉ុស្ដិ៍ជើងឯក ម្នាក់ លួចកាច់.កម៉ូតូបានសម្រេច និងព្យាយាមជិះគេចខ្លួន ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោជាច្រើនរូប បានពួនស្ទាក់ និងដេញចាប់ខ្លួនបានម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ។

ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់កងកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ កាលពីវេលាម៉ោង ២ និង៣០ នាទីរសៀល ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិ ព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ​កិច​ឈិនចិន​ អាយុ៤៥ឆ្នាំ​ ស្នាក់នៅភូមិ៨ឆោម ឃុំកំពុងលួងស្រុកពញ្ញាឭ ខេត្ដកណ្ដាល ។ ចំណែកជនរងគ្រោះមានឈ្នោះ ​ណួ​ វីរះ​ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិព្រែថ្លឹង សង្កាត់ជេីងឯក និងមុខរបរ ជាមន្រ្តីនគរបាលប៉ុស្តិ៍ជេីងឯក ស្នាក់នៅចំណុចកើតហេតុខាងលើ ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ១២ថ្ងៃត្រង់ខ្លួនបានមកពីការពារក្បួនថ្នាក់ដឹកលើ រួចក៏មកផ្ទះហូបបាយទុកម៉ូតូម៉ាក ស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខ. នគរបាល1-2493 បាននៅក្រោមផ្ទះខ្លួន រួចក៏ដេកលក់មួយសន្ទុះ លុះដល់វេលាម៉ោងកើតហេតុបានភ្ញាក់ដឹងខ្លួនក៏ឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនបម្រុងរត់គេចខ្លួន ដោយមានបក្សពួកម្នាក់ទៀតជិះតាមក្រោយ ។

ជនរងគ្រោះបានបន្ដទៀតថា ពេលនោះខ្លួនក៏បា នឡើងវិទ្យុទាក់ទង (ID) ទៅកងកម្លាំងមូលដ្ឋានខណ្ឌដង្កោ ឲ្យជួយដេញតាមពីក្រោយរហូតដល់ក្បែរប៉ុស្ដិ៍នគរបាលព្រែកកំពឹសតាមបណ្ដោយផ្លូវជាតិលេខ២ ទើបសមត្ថកិច្ចធ្វើការស្ទាក់ចាប់ជនសង្ស័យបានម្នាក់ ចំណែកបក្សពួកម្នាក់ទៀតឃើញសភាពការមិនស្រួលក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់ប៉ុស្ដិ៍នគរបាលជើងឯក ដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងចាត់បន្ដតាមនីតិវិធីច្បាប់ ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print