ជិ:ម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតបុករថយន្តដឹកទឹកកក ស្លាប់ម្នាក់រងរបួសម្នាក់

ចែករំលែក៖

ប៉ោយប៉ែត ៖ បុរសម្នាក់ស្លាប់នៅនិងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏នៅវេលាម៉ោង​៨​ និង​ ២៩នាទី​ ថ្ងៃទី​២ ខែឧសភា ឆ្ណាំ២០១៩​ លេីផ្លូវជាតិ​លេខ​៥​ ត្រង់ចំណុចខាងកេីត​វិហារ​ ឥស្លាម​ ស្ថិតក្នុង​ ភូមិនិមិត្ត៣ សង្កាត់និមិត្ត​ ក្រុងប៉ោយបែត​ ខេត្តបន្ទាយមានជ័យ​ ។

សមត្ថកិច្ចចរាចរណ៏ក្រុងប៉ោយប៉ែតប្រាប់ថា មុនកើតហេតុមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ៣តោនកន្លះ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 3D-3154 ដឹកទឹកកកបើកឆ្លងកាត់ទទឹងទ្រូងថ្នល់ ពីជើងទៅត្បូង បើក​បរដោយឈ្មោះហ៊ឹុម​ ​ចាន់រុន ភេទប្រុស​ អាយុ២១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ។

បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិបាលិលេយ្យ2សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ស្រាប់តែមានម៉ូតូ01គ្រឿងម៉ាកហុងដាទ្រីមសង់សេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1O-8860 ដោយបើក​បរគោលដៅពីទិសខាងកើតទៅទិសខាងលិចជិះគ្នាពីរនាក់បើកបរដោយឈ្មោះ​ ហេង​ស៊ីម ភេទប្រុស​ អាយុ៦៤​ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ លុះបើកដល់ចំណុចកើតហេតុបណ្តាលអោយដៃចង្កូតម៉ូតូ ប៉ះក្បាលរថយន្តក៏ដួលបោកក្បាលទៅលើផ្លូវជាតិជួបគ្រោះថ្នាក់ចរាចរណ៍់តែម្តង ។

ករណីខាងលេីនេះបណ្តាលឲ្យជនរងគ្រោះឈ្មោះ​ ហេង​ស៊ីម ភេទប្រុស​ អាយុ64ឆ្នាំជាអ្នកបើកបរម៉ូតូ​បច្ចុប្បន្នរស់នៅក្នុងភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ)​ចំណែកអ្នករួមដំណើររងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណត្រូវកម្លាំសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។

-មូលហេតុ​ ម៉ូតូ​បេីកល្បឿនលឿន​ ចំណែក​ រថយន្ត​ បេីកបរឆ្លងផ្លូវខ្វះការ​ប្រុងប្រយ័ត្ន​ ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយពេលកេីតហេតុ​ អ្នកបេីកបររថយន្តត្រូវបានឃាត់យកមកសួរនាំនៅអធិការដ្ឋាន ចំណែកម៉ូតូនិងរថយន្តយកទៅរក្សាទុក្ខនិងប៉ុស្ដ៏រដ្ឋាលនិមិត្តរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print