ភ្នំពេញ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកមាស្ទាំងបេីកលឿនដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿនជ្រុលបុករថយន្តម៉ាកហ៊ីយាន់ដាយពីចំហៀងពេញទំហឹងបណ្តាលអោយខ្ទៀតទៅបុកបង្គោលភ្លេីងរងការខូចខាត កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣ខែឧសភាឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣០២ កែងផ្លូវ៥៧ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយាន់ដាយពណ៍សពាក់ស្លាកលេខភ្នំពេញ2AN 8832 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកម៉ាស្ទាំង ពណ៍ក្រហម មិនមានស្លាកលេខ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣០២ ក្នុងទិសដៅពីកេីតទៅលិចហេីយបានបុករថយន្តហ៊ីយាន់ដាយចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលអោយរថយន្តហ៊ីយាន់ដាយជ្រុលទៅបុកបង្គោលភ្លេីងរងការខូចខាតចំណែករថយន្តរងការខូចខាតទាំងសងខាង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងមានអ្នកដំណាងភាគីខាងរថយន្តហ៊ីយាន់ដាយមកសម្រួលស្រាប់តែប្រកែងគ្នាតិងសរសៃកដាក់គ្នាបន្ទាប់មកប័ក្សពួកខាងរថយន្តស៊េរីទំនេីបបេីករថយន្តចេញទៅបាត់អស់ទេីបភាគីខាងរថយន្តរងគ្រោះយកទៅជួសជុលខ្លួនឯង៕សុខាសែនជ័យ