មន្ត្រីយោធាសក្ត័៤ម្នាក់ស្លាប់យ៉ាងអាណោចអាធម័ខណះកំពុងជិះម៉ូតូត្រូវរថយន្តបុក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកត្រីមួយគ្រឿងបើកបោះពួយយ៉ាងលឿនបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសជាមន្ត្រីយោធាម្នាក់បើុជាង២០ម៉ែត្រស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតនិងតំបន់សេដ្ឋកិច្ចពិសេសកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
សពជនរងគ្រោះមានឈ្មោះសុខ សៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីយោធា នៅអង្កភាពកងពលតូចលេខ៧០ មានឋានៈសក្តិវីរសេនីត្រីពាក់សក្ត័៤ មានស្រុកកំណើត ភូមិពពក ឃុំអំពិល ស្រុករមាហែក ខេត្តស្វាយរៀង។
តាមប្រភពព័មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយដឹកត្រីពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពត2B-0698 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះខណះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពំ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HA-7232បើកបរដោយបុរសជាមន្ត្រីយោធាម្នាក់បញ្ច្រាស់ទិដៅគ្នាពីកើតបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវខាងរថយន្តបុកពេញទំហឹងបណ្តោយឲ្យបើុជាង២០ម៉ែត្របោកក្បាលនិងកញ្ចក់រថយន្តស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធម៏។បន្ទាប់អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់នៅតែអ្នករួមដំណើរត្រូវាបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនរថយន្តសង្គ្រោះបន្ទាន់៧១១ដឹកយកទៅតម្កល់ទុកនៅក្នុង អង្កភាពរងចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print