ខេត្តព្រះវិហារ ៖ ទោះជាធ្វើបុណ្យសាងកុសល តែមិនអាចយកមកទូទាត់នូវអំពើបាប ដែលអ្នក សាងបានទេ ។ បុណ្យនិងបាប ចែកដាច់ពីគ្នា បានន័យថា យើងសាងល្អ ទទួលបាននូវកុសល យើងសាងអំពើអាក្រក់ទទួលបាននូវអំពើអកុសល ។ ដូច្នេះទោះជាខំសាងនូវល្អដល់១០០ភាគរយ មិនអាចយកមកលុបអំពើបាប១០ ភាគរយបាននោះឡើយ ។
យ៉ាងណាមិញ មេឈ្មួញឈេីល្បីឈ្មោះតែពូកែប្រេីល្បិចបានរៀបគម្រោងប្តូររូបភាពយកឈេីទៅស្តុកទុកក្នុងបរិវេណវត្តអារាមដែលជាទីគោរពបូជាសម្រាប់ពុទ្ធបរិស័ទ។ ឈើប្រណិតជាង១០០ម៉ែត្រគូបរបស់ឈ្មួញឈ្មោះស៊ុំ ឈុំប៊ុន ។
ពុទ្ធបរិស័ទចំណុះជេីងវត្ដដែលដឹងរឿងពិតបានទម្លាយថា ការយកឈេីមកស្តុកទុកក្នុងវត្តបែប នេះដើម្បីបិទបាំងពីការបង្ក្រាបរបស់សមត្ថកិច្ច តែប៉ុណ្ណោះ។ ពូកគាត់ចាំថា កាលពីឆ្នាំ២០១៥ ត្រូវបានបង្ក្រាបរួចម្តងមកហើយ តែមិនបានសម្រេចដោយមែឈ្មួញរូបនេះយកវត្តមកធ្វើអាជីវកម្មវត្តព្រះខណ្ឌ ស្ថិតនៅភូមិតាសែង ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ខណៈមេឈ្មួញឈើឈ្មោះ ស៊ុំ ឈុំប៊ុន បញ្ចុះបញ្ចូលលោកយកទីតាំងព្រះវិហារស្តុកឈើប្រណិតជាង ១០០ ម៉ែត្រគូប ដើម្បីរកឱកាសដឹកជញ្ជូនយកទៅរាជធានីភ្នំពេញ ។
នៅពេលនេះលោកមាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះទៅបង្ក្រាប តាមចម្លើយរបស់មេឈ្មួញ ស៊ុំ ឈុំប៊ុន ប្រាប់សមត្ថកិច្ចថា ទិញឈើទុកក៍សាងព្រះវិហារ តែកាលពីឆ្នាំ២០១៥ លោក ស៊ុំ ឈុំប៊ុន ឆ្លើយបែបនេះដែរ តាមពិតវត្តព្រះខណ្ឌ័អត់មានឈើមួយ កន្ទុកទុកកសាងព្រះវិហារសោះឡេីយ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី បានទម្លាយឱ្យ ដឹងទៀតថា ខ្លាចាស់រូបនេះមានល្បិចខ្ពស់ណាស់ រកសុីយកវត្តអារាមធ្វើជាខែលដើម្បីបិទបាំងនូវទង្វើអាក្រក់របស់ខ្លួន ករណីខាងលើនេះប្រជាពលរដ្ឋបានលើកឡេីងទៀតថា ព្រះសង្ឃមិនគួយកវត្តមកធ្វើជាទីតាំងរកសុីបែបនេះទេ ព្រោះវានាំអោយប៉ៈពាល់ដល់ព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ៕ ដោយ ៖ វណ្ណៈ