ផ្ទះ៤៩ខ្នងនៅស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបំផ្លាញដោយភ្លៀង និងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤៩ខ្នង ស្មើ៥ភូមិ នៅក្នុងឃុំជ្រៃធំ ស្រុករមាសហែក ត្រូវបានខ្យល់កន្ត្រាក់បោកបក់ដួលរលំផ្ទះ ប៉ើងដំបូងខ្យល់គួចលោតសរសរផ្ទះ ចេញពីជើងតាងនាវេលាម៉ោង៤៖៤៥នាទីល្ងាចនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
បើយោងតាមលោកស៊ូម៉ុលអភិបាលរងស្រុករមាសហែក បានឲ្យដឹងថា នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់ និងភ្លៀងមួយមេធ្វើឲ្យផ្ទះពលរដ្ឋរលំ និងរបើកដំបូលអស់ចំនួន៤៩ខ្នងផ្ទះ
ប្រភពបានបន្តទៀតថា ភូមិដែលរងគ្រោះក្នុងបាតុភូតគ្រោះធម្មជាតិនោះរួមមាន៖ ភូមិថ្មី៣២ខ្នង, ភូមិត្រពាំងស្មាច់១១ខ្នង, ភូមិសណ្តោរ៣ខ្នង, ភូមិដក់ពរ២ខ្នង, ភូមិព្រៃរំដែង១ខ្នង, និងដួលស្លាកគណបក្ស និងស្លាកទូរស័ព្ទទាន់ហេតុការណ៍ នៅកែងភូមិថ្មីផងដែរ។ ក្នុងនោះ ក្នុងចំណោមទាំង៤៩ខ្នង មាន៥ខ្នងលោតចេញពីជើងតាង និងខូចខាតទាំងស្រុង រួមមានម្ចាស់ផ្ទះ៖
ទី១៖ ឈ្មោះ អាំ សឿន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិថ្មីទំហំ៦ម៉ែត្រ គុណ៥ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសី លោតចុះចេញពីជើងតម្កល់។
ទី២៖ ឈ្មោះ សៅ វ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិថ្មីទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសី លោតចុះចេញពីជើងតម្កល់។
ទី៣៖ ឈ្មោះ កុយ កាយ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្រពាំងស្មាច់ទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រសង់ពីឈើជញ្ជាំងស្លឹកដំបូលប្រក់ស័ង្កសី ដួលខូចខាតទាំងស្រុង។
ទី៤៖ ឈ្មោះ ពោជ តូ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិត្រពាំងស្មាច់ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីដំបូលប្រក់សង្ក័សី ដួលខូចខាតទាំងស្រុង។
ទី៥៖ ឈ្មោះ សៅ តឿន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដក់ពរទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីដំបូងប្រក់ស័ង្កសី លោតចុះចេញពីរជើងតម្កល់។
សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕ យឹមសុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print