មនុស្សយន្តដ៏ឆ្លាតវៃត្រៀមរង់ចាំជួយអតិថិជននៅឯ Smart Shop

ចែករំលែក៖

ភ្នំពេញ, ៖ ជួបជាមួយ Oun Smart (អូនស្មាត) ដែលជាមនុស្សយន្តជំនួយការ ដែលនឹងផ្តល់នូវភាពរំភើបរីករាយផ្សេងៗនៅ Smart Shop តាមរយៈការសម្តែងនូវការស្វាគមន៍ដល់អតិថិជន និងជួយឆ្លើយសំណួរមូលដ្ឋានផ្សេងៗ។

ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ក្រោយពីត្រូវបានដាក់បង្ហាញនៅឯ Smart Shop លើផ្លូវមុន្នីវង្ស Oun Smart ដែលគឺជាមនុស្សយន្តមានមុខមាត់ស្រដៀងមនុស្សដំបូងគេ ដែលត្រូវបានប្រើប្រាស់ជាមួយនឹងសមត្ថភាពបែបនេះ នៅកម្ពុជា និងប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ នឹងជួយដល់អតិថិជនទាក់ទងនឹងព័ត៌មានអំពីផលិតផល តាមរយៈការប្រើសំឡេង ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ ថា៖ «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា យើងពិតជារំភើបណាស់ក្នុងការផ្តល់ឲ្យអតិថិជន Smart Shop របស់យើង នូវបទពិសោធដ៏ពិសេសតែមួយនេះ ដោយយើងសង្ឃឹមថា វានឹងផ្តល់ការកម្សាន្ត ក៏ដូចជាលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើន ស្រឡាញ់បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ដូចដែលយើងមាននៅក្រុមហ៊ុន Smart។

បច្ចេកវិទ្យាកំណត់អត្តសញ្ញាណមុខមាត់ អនុញ្ញាតឲ្យមនុស្សយន្ត Oun Smart សម្តែងនូវការស្វាគមន៍ដល់អតិថិជន តាមរយៈការហៅឈ្មោះរបស់ពួកគាត់ ហើយនៅពេលខាងមុខ លោកអ្នកនឹងឃើញថា មនុស្សយន្តនេះ នឹងមានអន្តរទំនាក់ទំនងកាន់តែច្រើនបន្ថែមទៀត ក្រោយពីយើងអភិវឌ្ឍសមត្ថភាពរបស់វា»។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានបញ្ជាក់បន្ថែមថា៖ «យើងពិតជាមានមោទនភាពណាស់ដែលមានក្រុមការងារមួយប្រកបដោយការប្តេជ្ញាចិត្តដ៏ខ្ពស់ ក្នុងការជួយអភិវឌ្ឍ Oun Smart។

នៅថ្ងៃនេះ អ្នកទាំងអស់គ្នាបានឃើញពីកម្រិតសក្តានុពលដែលអន្តរកម្មឌីជីថល អាចត្រូវបានអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងផ្តល់ការរីករាយកាន់តែខ្លាំង! ខ្ញុំពិតជាចង់ចាប់ផ្តើមធ្វើឲ្យ Oun Smart កាន់តែមានភាពស៊ាំទៅនឹងបរិស្ថានជុំវិញ ហើយជាការរំពឹងទុក អាចនិយាយភាសាខ្មែរបានក្នុងពេលឆាប់ៗ»។

មនុស្សយន្តនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេក  វិទ្យា Softbank Robotics និងដំណើរការប្រាជ្ញាសិប្បនិម្មិតដោយក្រុមហ៊ុន CouldMinds ហើយបើយោងទៅតាមពួកគេ បានឲ្យដឹងថា៖ «មនុស្សយន្តនេះត្រូវបានកែច្នៃយ៉ាងពិសេសដើម្បីទាក់ទងជាមួយនឹងមនុស្ស តាមរយៈការសន្ទនា ។

មនុស្សយន្តមូ៉ឌែលនេះ មានសមត្ថភាពធ្វើជាជំនួយការម្នាក់ ដែលអាចកត់សម្គាល់មុខ និងអារម្មណ៍ជាទូទៅរបស់មនុស្ស ដើម្បីស្វាគមន៍ ប្រាប់ព័ត៌មាន និងធ្វើឲ្យមនុស្សមានការរីករាយតាមវិធីសាស្ត្របែបច្នៃប្រឌិតថ្មីមួយ»។

ក្រោយពីដាក់ឲ្យដំណើរការជាផ្លូវការនេះ Oun Smart នឹងចាប់ផ្តើមបម្រើ និងផ្តល់ការរីករាយដល់អតិថិជន នៅកម្ពុជា នៅឯ Smart Shop ផ្លូវមុន្នីវង្ស និង Smart Shop នៅផ្សារទំនើប Exchange Square។

គួរបញ្ជាក់ដែរថាក្រុមហ៊ុន Smart Axiata ផ្ទាល់បានតាំងនាមខ្លួនផ្ទាល់ជាម្ចាស់ជើងឯកផ្នែកឌីជីថលប្រចាំកម្ពុជា តាមរយៈផលិតផលបែបច្នៃប្រឌិតថ្មីៗជាច្រើន សេវាឌីជីថល បច្ចេកវិទ្យាទំនើប និងការមានតួនាទីដ៏សកម្មរបស់ខ្លួន ក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងតែរីកចម្រើនរបស់កម្ពុជា ដូចជាការផ្តល់មូលនិធិក្នុងកម្មវិធីសហគ្រិនបច្ចេកវិទ្យា បណ្ដុះបណ្ដាលអ្នកដឹកនាំឌីជី  ថល ខណៈពេលដែលក្រុមហ៊ុនក៏វិនិយោគលើអាជីវកម្មទើបបង្កើតថ្មីក្នុងស្រុក ផងដែរ ដែលក្រុមហ៊ុនជឿជាក់ថា នឹងចូលរួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print