គយ​រាជធានី​ចាប់​រថយន្ដ​អត់​ពន្ធ​ស៊េរី​ទំនើប​មួយ​គ្រឿង

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ 2AJ​ 2222​ ផលិត​នៅ​ឆ្នាំ​២០១៤​ ត្រូវ​បាន​សមត្ថកិច្ច​សាខា​គយ​ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ ឃាត់​យក​ទៅ​ទីស្នាក់ការ​របស់​ខ្លួន​ បន្ទាប់​ពី​ដឹង​ថា​ រថយន្ដ​មួយ​គ្រឿង​នេះ​ មិន​បង់ពន្ធ​ជូន​រដ្ឋ​ ព្រមទាំង​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ទៀត​ផង​។​

custom 1

​ការ​បង្ក្រាប​រថយន្ដ​ទំនើប​អត់​បង់ពន្ធ​របស់​សមត្ថកិច្ច​សាខា​គយ​រាជធានី​ភ្នំពេញ​ បាន​ប្រព្រឹត្ត​ទៅ​ វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ម្ដុំ​ស្ថានីយ៍​ប្រេ​ក​ឥន្ធនៈ​កាល់​ទិច​បូកគោ​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ ។​

​មន្ដ្រី​សាខា​គយ​រាជធានី​ភ្នំពេញ​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា​ រថយន្ដ​ទំនើប​មួយ​គ្រឿង​នេះ​ បាន​លួច​នាំ​ចូល​ ខុសច្បាប់​ដោយ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​នៅឡើយ​។​ លើស​ពី​នេះ​ទៀត​ ម្ចាស់​រថយន្ដ​បាន​បំពាក់​ (2AJ​ 2222)​ ទៀត​ផង​។​ ដូច្នេះ​ហើយ​ ទើប​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ស្រាវជ្រាវ​ដឹង​ ក៏​ឃាត់​យក​ទៅ​ទីស្នាក់ការ​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ដ​ចូល​ទៅ​បង់ពន្ធ​ ស្របច្បាប់​។​

​ទោះ​យ៉ាងណា​មន្ដ្រី​គយ​រូប​នោះ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រថយន្ដ​ទំនើប​មួយ​គ្រឿង​នេះ​ ជា​កម្ម​សិទ្ធ​របស់​អ្នក​ណា​ ហើយ​លួច​នាំ​ចូល​តាម​ច្រក​ណា​ ដោយ​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ​។​

​មន្ដ្រី​គយ​ដដែល​បាន​អំពាវនាវ​សុំ​ដល់​បងប្អូន​មាន​រថយន្ដ​ទំនើប​ជិះ​មិន​ទាន់​បង់ពន្ធ​ជូន​រដ្ឋ​ សូម​ប្រញាប់ប្រញាល់​ ទៅ​បំពេញបែបបទ​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់ៗ​គ្នា​ បើ​ពុំ​ដូច្នោះ​ទេ​ សមត្ថកិច្ច​គយ​នឹង​តាម​ចាប់​យក​រថយន្ដ​ទាំងនោះ​ ឲ្យ​មក​បង់ពន្ធ​ទាល់តែ​បាន​៕​

custom

custom 2

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print